ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
អភិបាលខេត្តបន្ទាយមានជ័យ នាំយកស្បៀងអាហារ និងថវិកាផ្ដល់ជូនកងកម្លាំង ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ
Fri,30 July 2021 (Time 01:07 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 138នាក់)

នៅសាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញសំណេះសំណាល និងផ្តល់អំណោយឧបត្ថម្ភ របស់រដ្ឋបាលខេត្ត មានជាស្បៀងអាហារ ថវិកា ជូនដល់កងកម្លាំងយោធាអង្គភាពចំណុះយោធភូមិភាគទី៥ កងកម្លាំងស្នងការរដ្ឋាននគរបាលខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្ត ដែលបានចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រខេត្ត ។



សំណេះសំណាលឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ សូមថ្លែងអំណរគុណ និងកោតសរសើរចំពោះស្មារតីនៃការចូលរួមទាំងយប់ថ្ងៃរបស់កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យទាំងអស់ ក្នុងការចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណ និងបណ្តាក្រុង/ស្រុកមួយចំនួនទៀត ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះជាដំណើរការចាក់ដូសទី២ ជូនដល់ប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណ តាមទីតាំងក្នុងសង្កាត់មួយចំនួន ។



ឯកឧត្តមអភិបាលខេត្ត អំពាវនាវដល់កងកម្លាំងគ្រូពេទ្យទាំងអស់ បាននឹងកំពុងបំពេញបេសកកម្ម សូមចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឲ្យបាន៣ការពារ និង៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ ៣ការពារ ៣កុំ។



ឯកឧត្តមក៏បានផ្ញើសារជូនពរដល់កងកម្លាំងកងទ័ពទាំងអស់ប្រកបដោយសុខភាពល្អ ជោគជ័យគ្រប់បេសកម្មការងារជូនជាតិ និងប្រជាជន ជៀសឆ្ងាយពីជំងឺកូវីដ១៩ទាំងអស់គ្នា ៕