ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាលើគម្រោងអភិវឌ្ឍន៍ការប្រើប្រាស់បង្គន់អនាម័យនៅទីប្រជុំជន និងតាមជនបទ ក្នុងខេត្តកំពង់ឆ្នាំង
Sat,31 July 2021 (Time 08:14 PM)
ដោយ ៖ (ចំនួនអ្នកអាន: 100នាក់)

កំពង់ឆ្នាំង៖ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំពិភាក្សាការងារអភិវឌ្ឍន៍ការប្រើប្រាស់បង្គន់អនាម័យនៅទីប្រជុំជន និងតាមជនបទ ក្រោមអធិបតីភាពឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អម សុភា អភិបាលរងខេត្ត លោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក ឆាត សុភាព នាយកអង្កការវ៉តធ័រអេតប្រចាំកម្ពុជា និងលោកស្រី ជុំ សុីណា ប្រធានសម្រប

សម្រួលប្រចាំខេត្ត និងលោក លោកស្រីជាមន្ត្រីក្រុមការងារ។



លោក ឆាត សុភាព នាយកវ៉តធ័រអេតបានលើកឡើងអំពីការអភិវឌ្ឍន៍ទៅលើគម្រោងគ្មានការបន្ទោបង់ពេសវាលពាសកាលតាមទីប្រជុំជន និងទីជនបទដោយងាកមកប្រើប្រាស់បង្គន់អនាម័យបានគ្រប់គ្នាៗ ហើយអង្កការវ៉តធ័រអេតបានធ្វើកិច្ចសហការណ៍ជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក្នងដំណើរការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋមានបង្គន់ប្រើប្រាស់បានគ្រប់ៗគ្នានៅទូទាំងខេត្តកំពង់ឆ្នាំង។



ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថាៈ ការអភិវឌ្ឍគម្រោងនេះគឺល្អសម្រាប់ខេត្តកំពង់ឆ្នាំង ហើយនិងមានការប្រើប្រាស់បង្គន់អនាម័យបានគ្រប់គ្រួសារក្នុងខេត្តមិនថានៅទីក្រុង រឺជនបទឡើយ។ ឯកឧត្តម បានគាំទ្រនៅគម្រោងនេះនិងសុំអោយអង្កការ វ៉តធ័រអេត និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សហការគ្នាព្រមទាំងធ្វើការផ្សព្វផ្សាយទៅដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋអោយយល់ជ្រួតជ្រាបដើម្បីអោយដំណើរការគម្រោងនេះទទូលបានជោគជ័យនាពេលខាងមុខ៕