ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
រដ្ឋមន្រ្តីវេង​សាខុន​ បានអញ្ជើញដឹក​នាំ​កិច្ចប្រជុំដើម្បីពិ​ភាក្សា រ​ក​ហេ​តុផលឬអំ​ណះអំណាង ​សំខាន់ៗមួ​យចំនួន
Tue,21 September 2021 (Time 02:50 PM)
ដោយ ៖ (ចំនួនអ្នកអាន: 75នាក់)

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១៤:៣០ រសៀលថ្ងៃចន្ទ ទី២០ ខែកញ្ញា នេះឯកឧត្តមរដ្ឋមន្រ្តីវេងសាខុនបានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សារកហេតុផលឬអំណះអំណាងសំខាន់ៗមួយចំនួនសម្រាប់ធ្វើជាយន្តការដោះស្រាយបញ្ហាជាកញ្ចប់ដោយត្រូវពិនិត្យលើក្រមខ័ណ្ឌគោលនយោបាយដែលពាក់ព័ន្ធការអនុវត្តច្បាប់កន្លងមកស្តីពី “សុខភាពសត្វ និងផលិតកម្មសត្វ” និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ និងជាពិសេសធ្វើការពិនិត្យពិចារណាលើខ្លឹមសារនៃច្បាប់ បើចាំបាច់ត្រូវធ្វើវិសោធនកម្មលើមាត្រាមួយចំនួននៃច្បាប់ធ្វើយ៉ាងណា ឲ្យស្របជាមួយស្ថានការណ៍របស់ប្រទេសជាតិនាពេលបច្ចុប្បន្ន ដោយតម្កល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋជាធំ។
កិច្ចប្រជុំដ៏មានសារសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោក ជំទាវជារដ្ឋលេខាធិការ ឯកឧត្តមទីប្រឹក្យាក្រសួងទទួលខុសត្រូវលើការងារច្បាប់ឯកឧត្តមប្រតិភូកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ។
ខ្លឹមសាររួមនៃកិច្ចប្រជុំឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឯកឧត្តមទីប្រឹក្សាផ្នែកច្បាប់ និងក្រុមការងារអ្នកច្បាប់របស់ក្រសួង ត្រូវយកអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តីទៅពិនិត្យ ពិចារណាឲ្យបានស៊ីជម្រៅ ទូលំទូលាយទាក់ទងនឹងការរៀបចំគោលនយោបាយការអភិវឌ្ឍវិស័យកសិកម្មទាំងមូល និងអនុក្រឹត្យស្តីពីការគ្រប់គ្រងការចិញ្ចឹមសត្វ សត្តឃាតដ្ឋាន កន្លែងពិឃាតសត្វ ឲ្យបានសមស្របក្នុងដំណាក់កាលដែលយើងកំពុងជំរុញធ្វើកសិ.ពាណិជ្ជកម្មដែលកសិករយើងមិនគ្រាន់តែធ្វើការដាំដុះឬចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គងក្នុងគ្រួសារប៉ុណ្ណោះទេ។ប៉ុន្តែថែមទាំងសម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារផងដែរ ដោយត្រូវឈរលើគោលការណ៍បច្ចេកទេស និងច្បាប់ ដើម្បីធានា និងគិតគូអំពីបញ្ហាអនាម័យ សុខភាពសត្វ និងសុខភាពសាធារណៈ ជំងឺឆ្លងសត្វ ការធ្វើចរាចរសត្វ និងផលិផលមានដើមកំណើតពីសត្វ៕