ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
ឯកឧ​ត្តមវេងសា​ខុ​ននិងថ្នាក់ដឹក​នាំក្រសួ​ង​បានចូលរួមប្រជុំកា​រ​ពារ​​សេចក្តីព្រាងច្បាប់ស្តីពី” ការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនក​ម្មកិ​ច្ចព្រម​ព្រៀង​អាស៊ានបូ​ក​បីស្តីពីកា​​រត្រៀម​បម្រុងអង្ករ​ស​ង្គ្រោះប​ន្ទាន់”
Tue,21 September 2021 (Time 02:54 PM)
ដោយ ៖ (ចំនួនអ្នកអាន: 79នាក់)

នៅវិមានព្រឹទ្ធសភាវេលាម៉ោង១១ព្រឹក ថ្ងៃចន្ទ័១៤កើតខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២១ឯកឧត្តមរដ្ឋមន្រ្តីវេងសាខុននិងថ្នាក់ដឹកនាំក្រសួងបានចូលរួមប្រជុំការពារសេចក្តីព្រាងច្បាប់ស្តីពី” ការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានបូកបីស្តីពីការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់” ក្នុងសម័យប្រជុំពេញអង្គនៃព្រឹទ្ធសភាលើកទី៧ និតិកាលទី៤ ដែលដឹកនាំកិច្ចប្រជុំដោយឯកឧត្តមគិតិសង្គហបណ្ឌិត ទេព ងន ប្រធានស្ដីទីព្រឹទ្ធសភា និងមានការចូលរួមដោយសមាជិកសមាជិកានៃព្រឹទ្ធសភាទាំងមូល។កិច្ចព្រមព្រៀងនេះមានបំណងប្រើប្រាស់យន្តការពង្រឹងសន្តិសុខស្បៀង ការកាត់បន្ថយភាពក្រីក្រ និងការលុបបំបាត់កង្វះអាហារូបត្ថម្ភក្នុងបណ្តាប្រទេសសមាជិកអាស៊ាន និងបីប្រទេសទៀតគឺសាធារណរដ្ឋប្រជាមានិតចិន ប្រទេសជប៉ុន និងសាធារណរដ្ឋកូរ៉េ ដោយមិនឲ្យប៉ះពាល់ដល់ទ្រង់ទ្រាយពាណិជ្ជកម្មទូទៅនោះឡើយ។ ដោយឡែក ព្រះរាជាណាចក្រកម្ពុជា កិច្ចព្រមព្រៀងនេះបានផ្តល់ផលប្រយោជន៍ដូចការរំពឹងទុកគឺធានាបាននូវសន្តិសុខស្បៀង កាត់បន្ថយភាពក្រីក្រ និងលុបបំបាត់កង្វះអាហារូបត្ថម្ភ។ ជាក់ស្តែងនៅឆ្នាំ២០០៧-២០០៨ កម្ពុជាទទួលបានអង្គរចំនួន ៤៨០តោន ឆ្នាំ២០១៥-២០១៦ ទទួលបាន ២១០តោន ឆ្នាំ២០១៨-២០១៩ ទទួលបាន ២៥០តោន និងនៅឆ្នាំ២០២០ កន្លងមកបានទទួល ៣០០តោន សម្រាប់យកមកចែកជូនឲ្យ បងប្អូនប្រជាពលរដ្ឋដែលទទួលរងនូវផលប៉ះពាល់បណ្តាលមកពីគ្រោះមហន្តរាយធម្មជាតិ។អង្គព្រឹទ្ធសភាបានប្រជុំពិភាក្សាយ៉ាងល្អិតល្អន់និងបានអនុម័តយល់ព្រមផ្តល់សច្ចាប័នលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានបូកបីស្តីពីការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់” សម្រាប់តំកល់លិខិតុបករណ៍នៅលេខាធិការអាស៊ាន ដោយសំលេងអនុម័ត៣៨ លើ៣៨ នៃសំលេងសមាជិកសមាជិការនៃអង្គព្រឹទ្ធសភាទាំងមូល៕