ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
សម្ដេចហ៊ុ​ន សែន​អំពាវ​​នាវក្នុងការបញ្ឈប់​​ដីកា​ចាប់ខ្លួន​លោកបណ្ឌិតសេ​ង សា​រី
Tue,21 September 2021 (Time 02:55 PM)
ដោយ ៖ (ចំនួនអ្នកអាន: 89នាក់)

សម្ដេចហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានអំពាវនាវឱ្យស្ថាប័នតុលាការពិនិត្យពិចារណាក្នុងការបញ្ឈប់ដីកាចាប់ខ្លួនលោកបណ្ឌិតសេង សារីនិងលើកទឹកចិត្តឱ្យលោកបណ្ឌិតបន្តកិច្ចការស្រាវជ្រាវ និងវិភាគបញ្ហាសង្គមបន្តទៀតដើម្បីជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រសង្គម។
សម្ដេចហ៊ុនសែននៅលើផេកផ្លូវការ​ នាព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២១ បានសរសេរថា ក្រោយពីបានស្តាប់ដោយយកចិត្តទុកដាក់នូវការសម្ភាសន៍របស់​លោក បណ្ឌិត សេង សារី ជាមួយកាសែត TheCambodiaDailyនៅថ្ងៃទី១៨កញ្ញា២០២១បកស្រាយពន្យល់អំពីគោលបំណងនៃការវិភាគអំពីសេនារីយោ៦ចំណុច កាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២១ថា «ជាការវិភាគបែបសេនារីយោ» ហើយដែលការបកស្រាយនេះ​មានលក្ខណៈសមហេតុផលនិងអាចទទួលយកបាន។សម្ដេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា “ក្នុងនាមប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាខ្ញុំសូមអំពាវនាវឱ្យស្ថាប័នតុលាការពិនិត្យពិចារ ណាក្នុងការបញ្ឈប់ដីកាចាប់ខ្លួនលោកបណ្ឌិតសេងសារី។ទន្ទឹមនឹងនេះខ្ញុំក៏សូមលើកទឹកចិត្តឱ្យលោកបណ្ឌិត សេងសារីបន្តកិច្ចការស្រាវជ្រាវនិងវិភាគបញ្ហាសង្គមបន្តទៀតដើម្បីជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រសង្គម។ សម្ដេចក៏បានអំពាវនាវឱ្យភរិយា កូន និងឪពុកម្តាយ របស់​បណ្ឌិត សេង សារី កុំឱ្យមានការព្រួយបារម្ភ៕