ថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
នៅឆ្នាំ២០២២កម្ពុជាៈ ប្រមូលពន្ធយានយន្ដគ្រប់ប្រភេទ បានជាង១០០លានដុល្លារ!
Sun,11 December 2022 (Time 07:01 PM)
ដោយ ៖ (ចំនួនអ្នកអាន: 88នាក់)

(ភ្នំពេញ)៖ រដ្ឋមន្ដ្រីអមនាយករដ្ឋមន្ដ្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារលោក គង់ វិបុល បានបញ្ជាក់ឲ្យដឹងថាៈ ការប្រមូលចំណូលពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ នៅក្នុងឆ្នាំ២០២២។
ទទួលបានជាង ១០០លានដុល្លារ លើសផែនការ១២៣%។

លោក គង់ វិបុល បានលើកឡើងបែបនេះក្នុងពេល អញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីវិបស្សនាស្តីពី “វឌ្ឍនភាពនៃប្រព័ន្ធគ្រប់គ្រងទិន្នន័យ សម្រាប់ផ្តល់សេវាតាម អនឡាញ (e-Tax Services) របស់អគ្គនាយកដ្ឋានពន្ធដារ”សម្រាប់បណ្តាសហគ្រាស ឬសាធារណជន កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២។

លោក គង់ វិបុល ថាៈការប្រមូលចំណូលពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ នៅក្នុងឆ្នាំ២០២២ បើប្រៀបធៀបនឹងឆ្នាំ២០២១ មានការកើនឡើង ហើយនៅក្នុងឆ្នាំនេះ យើងប្រមូលលើសផែនការ ១២៣ភាគរយ ប្រហែលជាង ១០០លានដុល្លារ។

លោក គង់ វិបុល ចំណូលពន្ធមធ្យោបាយនេះមានការកើនឡើង និងប្រមូលបានលើសផែនការ ។
ដោយសារវិធានការប្រមូល តាមរយៈប្រព័ន្ធព័ត៌មានវិទ្យា ជាពិសេសអគ្គនាយកដ្ឋាន បានបង្កើតនូវកម្មវិធី GDT Taxpayer App សម្រាប់បង់ពន្ធ។

លោក គង់ វិបុល បន្តទៀតថាៈ កម្មវិធី GDT Taxpayer App គឺសម្រួលដល់ម្ចាស់យានយន្ដ ដែលត្រូវបង់ពន្ធប្រចាំឆ្នាំ មិនចាំបាច់ទៅធនាគារ និងអង្គភាពពន្ធដារ ដើម្បីបង់ពន្ធនោះទេ គឺអាចបង់តាមរយៈពេល App នេះ និងមានការដឹកជញ្ជូនសាលកបត្រពន្ធ ដល់ផ្ទះទៀតផង។

លោក គង់ វិបុល GDT Taxpayer App នេះ មានភាពងាយស្រួល ចំពោះអ្នកជាប់ពន្ធ ដូច្នេះគ្មានមូលហេតុណាមួយ ដែលអ្នកជាប់ពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ចង់គេចវេសនោះទេ លើកលែងតែអ្នកមិនបានដឹង ឬក៏ភ្លេច។
កម្មវិធី GDT Taxpayer App មានការកើនឡើងជាលំដាប់ ដោយសារតែមានកំណើនប្រើប្រាស់ នៃការបង់ពន្ធ តាមរយៈពេល App នេះ មានជាង៥០% បើធៀបនឹងឆ្នាំកន្លងទៅ។

គូសបញ្ជាក់ថាៈ អគ្គនាយកដ្ឋានពន្ធដារ បានកំណត់ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះ សម្រាប់ឆ្នាំ២០២២ ចាប់ពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ៕