ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
ឯកឧត្តមឧកញ៉ាជឹមសុខនិងលោកជំទាវសំចាន់ថាប្រគល់ផ្ទះមួយខ្នងជូនដល់ពលរដ្ឋក្រីក្រក្នុងស្រុកព្រះស្ដេច!
Sun,11 December 2022 (Time 07:03 PM)
ដោយ ៖ (ចំនួនអ្នកអាន: 137នាក់)

ព្រៃវែង៖ នាព្រឹកអាទិត្យថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ២០២២ ឯកឧត្តម ឧកញ៉ា ជឹម សុខ និងលោកជំទាវ សំ ចាន់ថា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់ផ្ទះសប្បុរសធម៌មួយខ្នងដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឧកញ៉ា និងលោកជំទាវផ្ទាល់ ជូនដល់ពលរដ្ឋក្រីក្រខ្វះខាតគ្មានផ្ទះសម្បែងមួយគ្រួសារ ឈ្មោះ តឿន កេង ប្តីនិងប្រពន្ធឈ្មោះ យាន វណ្ណា នៅភូមិព្រៃខ្លា ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកគ្រូគុណម្ចាស់ចំនួន ៤ វត្តផងដែររួមមាន វត្តកំពង់សាលា វត្តព្រះជីវរះធំ វត្តហារ និង វត្តសទ្ធា ក៏ដូចជា មន្ត្រីរាជការអាជ្ញាធរមូលដ្ឋាន ផងដែរ។

ថ្លែងក្នុងកម្មវិធីនេះ ឯកឧត្តម ឧកញ៉ា ជឹម សុខ និងលោកជំទាវ សំ ចាន់ថា ក៏បានមានមតិសំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាននោះផងដែរ។ ឱ្យខិតខំប្រឹងប្រែងរកស៊ីសន្សំទុកដាក់ចិញ្ចឹមជីវិតថែរក្សាសុខភាព រស់នៅស្អាត ហូបស្អាត សាមគ្គីភាព ដើម្បី រស់នៅក្រោមដំបូល សន្តិភាព សំបូរសប្បាយ និងកំពុងអភិវឌ្ឍន៍។

ក្នុងនោះផងដែរ ឯកឧត្តម ឧកញ៉ា និងលោកជំទាវ ក៏បាននាំយកនូវចែកអំណោយប្រជាពលរដ្ឋចំនួន ១០២គ្រួសារ នៅក្នុងមួយគ្រួសារ ទទួលបានអង្ករ ១០kg នឹងថវិការ២មុឺនរៀល៕