ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
កំពុងស្វែងរកចាប់ឃាតកសម្លាប់មនុស្សប្លន់យកម៉ូតូនៅស្រុកអង្គរជ័យ
Mon,12 December 2022 (Time 08:39 PM)
ដោយ ៖ (ចំនួនអ្នកអាន: 177នាក់)

កំពត៖រហូតមកដល់ពេលនេះទាំងអាវុធហត្ថនិងនគរបាលកំពុងស្វែងរកចាប់ឃាតកសម្លាប់មនុស្សសង្ស័យប្លន់យកម៉ូតូរួចទុកសពចោលក្នុងភូមិអូរម្កាក់ ស្រុកអង្គរជ័យខេត្តកំពត។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី១០ខែធ្នូ អ្នកភូមិបានប្រទះឃើញបុរសម្នាក់ត្រូវបានជនមិនស្គាល់មុខសម្លាប់ហើយទុកសពចោលសង្ស័យប្លន់យកម៉ូតូនៅស្រុកអង្គរជ័យរួចបានយកម៉ូតូទៅផ្លុងចោលនៅស្រុកកំពង់ត្រាចខេត្តកំពត។
ក្រុមគ្រួសារបានឱ្យដឹងថា បុរសបាត់បងជីវិតឈ្មោះទុំ ចាន់ថា ហៅហេងអាយុ២៩ឆ្នាំនៅភូមិត្រពាំងខ្យង ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ។ ជាអ្នកបើករថយន្តដឹកឥវ៉ាន់ចាប់ហួយដាក់ឱ្យម៉ូយ។នៅថ្ងៃសីលពេញបូរមីជនរងគ្រោះបានទៅផ្សារតានីទិញផ្លែឈើមកសែនក្បាលឡានរួចមកបាត់ដំណឹងរហូតទូរសព្ទទាក់ទងក៏មិនបាន។ឈ្មោះទុំ ចាន់ថា បានបាត់ខ្លួនតាំងពីថ្ងៃទី៨ ខែធ្នូ រហូតដល់រសៀលថ្ងៃទី១០ទើបគេឃើញសពនៅក្នុងព្រៃ។រីឯម៉ូតូត្រូវបានគេយកប្លុងចោលក្នុងស្រុកកំពង់ត្រាចដោះផ្នែកខាងក្រោយទាំងផ្លាកលេខចោលអស់។

បន្ទាប់ពីមានករណីឃាតកម្មកើតឡើងនគរបាល-អាវុធហត្ថខេត្តសហការជាមួយនគរបាលស្រុកអង្គរជ័យបន្តការស្រាវជ្រាវក្នុងករណីនេះដើម្បីតាមចាប់ជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់៕