ខេត្តត្បូងឃ្មុំ÷មួយរយះពេលកន្លងមកថ្មីៗនេះមានអង្គភាពសារព័ត៌មានជាច្រើនអង្គភាពបានធ្វើការផ្សព្វផ្សាយរិះគន់ដើម្បីស្ថាបនាទៅលើស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង ផ្លូវជាតិលេខ៧ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំដោយកំពង់តែមានភាពមិនប្រក្រតីចំពោះរថយន្តដឹកទំនិញតូចធំឆ្លងកាត់នៅស្ថានីយជញ្ជីងមួយកន្លែងខាងលើនោះដោយមាន លោក គង់ សុភាព ជាប្រធាន ជញ្ជឹងស្រុកត្បូងឃ្មុំផងដែរដោយមិនគោរពទៅតាមប្រសាសន៌របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការត្រួតពិនិត្យ យានយន្តដឹកជញ្ជូន មានប្រសាសន៍ថា ចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ឬយ៉ាងណាមានខ្លឹមសារដូចខាងក្រោម÷ជាក់ស្តែងនៅយប់ថ្ងៃទី ១២ ១៣ ខែ ធ្នូ ឆ្នាំ ២០២២អង្គភាពសារព័ត៌មានយើងជាច្រើនអង្គភាពបានចុះយកព័ត៌មាននិងថតផ្ដិតយករូបភាពនិងព័ត៌មានពិតដើម្បីធ្វើការផ្សព្វផ្សាយជូនថ្នាក់ដឹកនាំលោកបានជ្រាបជាព័ត៌មានស្ដីពីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង ផ្លូវជាតិលេខ៧ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងដែលគ្រប់គ្រងដោយលោក គង់សុភាពជាប្រធានដែលកាន់ដំណែងចាស់វស្សាចេះដឹងខាងក្បាច់គុណឆ្ពិនភ្នែកថ្នាក់ដឹកនាំនិងបក្ខពួកកំពុងតែបើកភ្លើងខៀវឲ្យក្រុមរថយន្តខ្នាតយក្សដឹកទំនិញគ្រប់ប្រភេទដែលមានកម្ពស់ជិតដល់ឋានព្រះឥន្ទក្នុងមួយយប់ៗរាប់សិបគ្រឿងដឹកទំនិញដោយមិនខ្វល់ក្នុងការលើសទម្ងន់នោះឡើយដោយឆ្លងកាត់ជញ្ជីងផ្លូវជាតិលេខ៧បានយ៉ាងរំភើយដោយមិនខ្វល់ខ្វាយទៅនិងផ្លូវច្បាប់នោះឡើយមានរថយន្តដឹកទំនិញខ្លះបើកបរមិនចូលក្នុងស្ថានីយថ្លឹងថែមទៀតផងខណ:ប្រធានជញ្ជីងនិងបក្ខពួកកំពង់រក្សាភាពស្ងប់ស្ងាត់សង្ងំធ្វើដេកលក់ដោយគេដាក់ការសង្ស័យថាបានលេបថ្នាំប៉ារ៉ាដុលរបស់ក្រុមរថយន្តខ្នាតយក្សដឹកទំនិញជ្រុលទើបភ្លេចការងារនិងតួនាទីរបស់ខ្លួនគ្រប់គ្រងនៅចំណុចខាងលើបែបនេះ។ប្រភពប្រជាពលរដ្ធរស់នៅតំបន់នោះបានបន្តទៀតថា ក្រុមរថយន្តខ្នាតយក្សមានកម្ពស់ជិតដល់ឋានព្រះឥន្ទនោះភាគច្រើនចាប់ពីរចន្លោះម៉ោងប្រម៉ាណ១១ទៅម៉ោង១២យប់និងរំលងអាធ្រាតទៅសង្កេតឃើញ រថយន្តខ្នាតយក្សដឹកទំនិញជាច្រើនគ្រឿង បានធ្វើសកម្មភាព រត់ក្រៅស្ថានីយ៍ជញ្ជីង ថ្លឹងរថយន្ត មិនដែលឃើញមន្រ្តីជំនាញ និងកម្លាំងសមត្ថកិច្ចចម្រុះធ្វើការឃាត់សួរនាំនោះឡើយគឺផ្ទុយអ្វីដែលក្រសួងសាធារណ:ការ និងដឹកជញ្ជូនបានដាក់បទបញ្ជា ឱ្យខិតខំថែរក្សា ការពារផ្លូវនោះ បែរជានាំគ្នាសម្ងំ ធ្វើដេក លក់អស់រលីង អត់មានអ្នកណាមកមើលនោះឡើយឬធ្វើដេកលក់ដើម្បីលាបសក្ការ: ផលប្រយោជន៌ទុកឱកាស់ឲ្យពួកមេឈ្មួញដុះស្លែធ្វើសកម្មភាព បើកបររថយន្តដឹកទំនិញរត់ក្រៅពីរស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង ផ្លូវជាតិលេខ៧ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ស្រេចតែអំពើចិត្ត តើលោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ គាត់បានដឹងពីរសកម្មភាពនេះដែរឬទេ? ឬក៏គាត់ ធ្វើពុតជាមិនដឹងមិនឮទេដឹង?របស់លោកគង់សុភាពប្រធានស្ថានីយ៌ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៧នេះដោយមិនខ្វល់ក្នុងការខូចផ្លូវជាតិផ្លូវសាធារណះដែលបំរើប្រយោជន៍រួមនោះឡើយ កក្តាត្រង់នេះសរបញ្ជាក់ឲ្យឃើញថាស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅចំណុចខាងលើនេះមានភាពមិនប្រក្រតីដោយសារតែ លោក គង់សុភាពនិងបក្ខពួកកំពុងលេងល្បែងឆ្ពិនភ្នែកមហាជនក៌ដូចភូតកុហក់ថ្នាក់លើផងដែរ គឺដើម្បីតែផលប្រយោជន៍ដាក់ចូលហោប៉ាវរៀងៗខ្លួន តែប៉ុណ្ណោះ។សំណេរខាងក្រោមនេះគឺជាសារមួយសម្រាប់ដាស់តឿនដល់លោក គង់សុភាព ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តចាស់វស្សានិងបក្ខពួកកុំឲ្យពូកែរលេងល្បែងឆ្ពិនភ្នែកដើម្បីភូតកុហក់ថ្នាក់លើបន្តទៀតមួយវិញទៀតពូកែរខាងបដិសេធនិងរករឿងដាក់បន្ទុកមកលើអ្នកសារព័ត៌មានណាហ៊ានទៅថតឬឡាយយកព័ត៌មាននៅចំណុចស្ថានីយថ្លឹងរថយន្តរបស់លោកគង់សុភាពគ្រប់គ្រងនោះ នេះជាខ្លឹមសារទាំងស្រុងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការត្រួតពិនិត្យ យានយន្តដឹកជញ្ជូន មានប្រសាសន៍ថា ចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះតទៅ ក្រសួងនឹងអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់ ខណៈដែលនៅមានម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួន នៅតែមិនទាន់ចូលរួមគោរពអនុវត្តបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តឱ្យបានពេញលេញនិងត្រឹមត្រូវនៅឡើយ។ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងករណីម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ ណាមួយនៅតែបណ្តែតបណ្តោយឱ្យដឹកជញ្ជូន ឬ ផ្ទុកទម្ងន់លើសពី២០ភាគរយ ប្រធានស្ថានីយជញ្ជឹងអចល័ត ឬ ប្រធានក្រុម ជញ្ជីងចល័ត ត្រូវចាត់វិធានការតាមបទប្បញ្ញត្តិដូចជា៖ ដកបណ្ណបើកបរ និងព្យួរទុកចំនួន២ឆ្នាំ ព្រមទាំងឃាត់យានជំនិះទុក ចំនួន១ឆ្នាំ ដោយរក្សាទុកនៅទីតាំងណាមួយសមស្រប ហើយម្ចាស់យានយន្តត្រូវទទួលខុសត្រូវលើការលើកដាក់ទំនិញ និង បង់ថ្លៃឈ្នួលកន្លែងទុកដាក់ថែទាំទំនិញ និងយានជំនិះដោយខ្លួនឯង។ ជាមួយគ្នានេះ ក៏នឹងត្រូវបញ្ឈប់អាជីវកម្មដឹកជញ្ជូន របស់ក្រុមហ៊ុនចំនួន១ឆ្នាំ ក្នុងករណីទទួលរងនូវការពិន័យអន្តរការណ៍ម្តងរួចហើយ នៅតែបន្តប្រព្រឹត្តល្មើសទៀត។ឯកឧត្តម ក៏បានព្រមាននិងដាក់ទណ្ឌកម្មចំពោះមន្ត្រីស្ថានីយជញ្ជីងអចល័ត និងជញ្ជីងចល័តក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន ដែលអនុញ្ញាតឱ្យរថយន្តផ្ទុកលើសទម្ងន់កម្រិតកំណត់ធ្វើចរាចរណ៍លើបណ្តាញផ្លូវថ្នល់ផងដែរ។ឯកឧត្តម មានប្រសាសន៍ថា ការអនុវត្តនូវវិធានតឹងរឹងនេះ គឺដើម្បីធានាការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន និងសំណង់ ឱ្យបានរឹងមាំ ស្ថិតស្ថេរ គង់វង្ស និងធន់ជាប់តាមអាយុកាលបច្ចេកទេសសាងសង់ ព្រមទាំងចូលរួមចំណែកកាត់បន្ថយ ថវិកាជាតិ ក្នុងការជួសជុលថែទាំ ផ្លូវថ្នល់នៅទូទាំងប្រទេស។ជុំវិញនិងការចុះផ្សាយខាងលើនេះដែរ អង្គភាពយើងមិនអាចសុំការបំភ្លឺពីរលោក គីដាណារិទ្ធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំនិងលោក គង់សុភាពប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង ផ្លូវជាតិលេខ៧ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងបាននោះទេ?ដោយពុំមានលេខទូរសព្ទដើម្បីទំនាក់ទំនងបាននោះឡើយ ។មហាជនក៌ដូចប្រជាពលរដ្ឋចបានធ្វើការសំណូមពរដល់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនក៏ដូចជាលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស ចាត់មន្ត្រីស្អាតស្អំចុះមកឃ្លាំមើលនិងត្រួតពិនិត្យមើលពីរសកម្មភាពលោកប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តខាងលើនេះតើមានភាពស្អាតស្អំឬជាមន្ត្រីធ្វើការរបៀបអ៊ែលៗកន្ទេលធំបន្លំដេកជាមួយក្រុមឈ្មួញដឹកទំនិញនិងបក្ខពួកដើម្បីតែផលប្រយោជន៌ឬយ៉ាងណានោះ។អង្គភាពសារព័ត៌មានយើង ស្នើសុំឲ្យមានការបកស្រាយពីអាជ្ញាធរមានសមត្ថកិច្ចឬមន្ត្រីជំនាញពាក់ព័ន្ធផងដែរដែលសារព័ត៌មានយើងគ្មានគោលបំណងធ្វើឲ្យប៉ះពាល់ដល់អាជ្ញាធរមូលដ្ឋានឬស្ថាប័នបុគ្គលណាម្នាក់នោះឡើយក្រៅពីរផ្សព្វផ្សាយជាព័ត៌មានពិតជូនថ្នាក់ដឹកនាំលោកបានជ្រាបព័ត៌មានតែប៉ុណ្ណោះ។អង្គភាពសារព័ត៌មានយើងរងចាំធ្វើការបកស្រាយ បំភ្លឺពីសារមុីខ្លួនពាក់ព័ន្ធគ្រប់ពេលវេលា នៅរៀងរាល់ម៉ោងធ្វើការជុំវិញបញ្ហាចុះផ្សាយខាងលើនេះ សូមទាក់ទង លេខទូរស័ព្ទតាមទូរទស្សន៌ tv online យើងខ្ញុំ រៀងរាល់ម៉ោងធ្វើការ ស្តីពីច្បាប់របបនៃសារព័ត៌មានកម្ពុជាគឺឲ្យមានភាពសុក្រឹត្យ-និងយុត្តិធម៌តែប៉ុណ្ណោះ ៕
ព័ត៌មានគួរចាប់អារម្មណ៍
បុរស២នាក់ត្រូវជាបងប្អូនថ្លៃនឹងគ្នា បានជួបជុំគ្នាផឹកស៊ីរហូតដល់ស្រវឹងធ្លាក់ភ្នែករៀងខ្លួន ក៏កើតមានជំលោះ ឈានដល់ អំពើហិង្សា ដោយភាគីប្អូនថ្លៃ បានទាញកាំបិតផ្គាក់ កាប់ទៅលើបង ()
វីដែអូ