ព្រះវិហារ៖ករណីថាប្រុសចិនស្រីថៃបានជួលរថយន្ដខ្មែរជិះពីខេត្តសៀមរាបទៅខេត្តស្ទឹងត្រែង ហើយប្រើកាំភ្លើងខ្លីភ្ជង់ប្លន់រួចបើកគេចខ្លួននោះគឺយករថយន្តលក់ហើយប្រឌិតរឿងឡើង។ហេតុការណ៍បង្កភាពវឹកវរនោះបានកើតឡើងនៅម្តុំព្រៃទទឹង ក្នុងភូមិឆែបកើត ស្រុកឆែប ខេត្តព្រះវិហារកាលពីរសៀលថ្ងៃទី១៥ ខែធ្នូ។ លោកវរសេនីយ៍ឯកឈួរ ម៉ាឌី អធិការនគរបាលស្រុកឆែបបានឱ្យដឹងថា ក្រោយមានបណ្តឹងពីបុរសខ្មែរម្នាក់ថា ជនបរទេស២នាក់ប្រុសចិនស្រីថៃបានជួលរថយន្តរបស់ខ្លួនជិះពីខេត្តសៀមរាបទៅខេត្តស្ទឹងត្រែងក្នុងតម្លៃ២០០ដុល្លារ។ពេលធ្វើដំណើរដល់ស្រុកឆែបខេត្តព្រះវិហារក៏ដកកាំភ្លើងភ្ជង់ប្លន់យករថយន្តរួចបើកគេចខ្លួនបាត់។តៃកុងឡានឈ្មោះ អឿន សង់ អាយុ២៥ឆ្នាំអ្នករត់តាក់ស៊ីនៅភូមិបុរីអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។សម្ភារដែលបាត់រថយន្តម៉ាក Starex ផ្លាកលេខ2BJ-1101-លុយ១.៥០០ដុល្លារ-លុយខ្មែរ៣០០.០០០រៀល-និងឯកសាររថយន្ត។ក្រោយមកសមត្ថកិច្ចបើកការស៊ើបអង្កេតនិងស្រាវជ្រាវក្នុងករណីនេះបង្ហាញពីការពិតគឺអ្នកបើកបរបានលក់រថយន្តនោះនៅផ្សារសៀបរាបហើយយកលុយទៅសងបំណុលបងថ្លៃដែលខ្លួនជំពាក់។ក្រោយបញ្ចប់ការសួរនាំនិងសារភាពកំហុសជាសាធារណៈរួចមកសមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំឱ្យក្រុមគ្រួសារមកធានាទើបអនុញ្ញាតត្រឡប់ទៅផ្ទះវិញ៕
ព័ត៌មានគួរចាប់អារម្មណ៍
បុរស២នាក់ត្រូវជាបងប្អូនថ្លៃនឹងគ្នា បានជួបជុំគ្នាផឹកស៊ីរហូតដល់ស្រវឹងធ្លាក់ភ្នែករៀងខ្លួន ក៏កើតមានជំលោះ ឈានដល់ អំពើហិង្សា ដោយភាគីប្អូនថ្លៃ បានទាញកាំបិតផ្គាក់ កាប់ទៅលើបង ()
វីដែអូ