ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
ត្រៀមបញ្ជូនជនសង្ស័យ៣នាក់,គ្រឿងញៀននិងអាវុធខ្លីទៅតុលាការ
Tue,20 December 2022 (Time 10:41 AM)
ដោយ ៖ (ចំនួនអ្នកអាន: 141នាក់)

បាត់ដំបង៖កម្លាំងនគរបាលស្រុកសង្កែកាលពីល្ងាចថ្ងៃទី១៨ ខែធ្នូបានចាប់ជនសង្ស័យ៣នាក់រួមគ្រឿងញៀននិងអាវុធខ្លីត្រៀមបញ្ជូនទៅតុលាការដើម្បីចាត់ការតាមតាមនីតិវិធី។
សមត្ថកិច្ចបានឱ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែធ្នូនេះថា កម្លាំងនគរបាលស្រុកសង្កែបានចុះល្បាតនៅមុខរោងម៉ាស៊ីនកិនស្រូវមួយក្នុងភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបងបង្ក្រាបករណីគ្រឿងញៀនដោយចាប់ជនសង្ស័យបានម្នាក់។
សង្ស័យឈ្មោះ ហ៊ឺង រដ្ឋមុនី អាយុ៣៥ឆ្នាំនៅភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ និងដកហូតវត្ថុតាងរួមមាន-ម្សៅក្រាមពណ៌សថ្លាចំនួន៧ថង់ទម្ងន់១,៩៩ក្រាម-ទូរសព្ទ២គ្រឿង -លុយខ្មែរចំនួន២៣.៥០០រៀល-ម៉ូតូ១គ្រឿងម៉ាកហុងដាវីនន័រនិងអាវុធខ្លី១ដើមម៉ាកឡុកLOCK19មួយដើម-បង់១មាន៣០គ្រាប់។
តាមចម្លើយសារភាពជនសង្ស័យខាងលើសមត្ថកិច្ចបន្តចាប់បានសង្ស័យ២នាក់ទៀត-ឈ្មោះ ម៉ៃ គឹមហយ អាយុ៣០ឆ្នាំនៅភូមិកាច់រទេះ ឃុំកំពង់ព្រៀង-និងឈ្មោះ ហេង ចិត្រាអាយុ២១ឆ្នាំនៅភូមិរាំងក្រោល ឃុំរាំងកេសី ។វត្ថុតាងចាប់បាន-ម្សៅក្រាមចំនួន៦ថង់ទម្ងន់១,៦០ក្រាម-ជញ្ជីងថ្លឹងគ្រឿងញៀន១-សម្ភារកែច្នៃពាក់ព័ន្ធបទល្មើសមួយចំនួន-និងទូរសព្ទ២គ្រឿង៕