ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់ប្រធានឧស្សាហកម្មការពារជាតិរបស់ខ្លួន ឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ជូនកងទ័ពបន្ថែមទៀត ឲ្យបានឆាប់រហ័សជាមួយនូវសព្វាវុធ បរិក្ខារ និងផ្នែករឹងយោធា ដែលខ្លួនត្រូវការ ដើម្បីប្រយុទ្ធនៅអ៊ុយក្រែន។លោក ពូទីន បានធ្វើការអត្ថាធិប្បាយកាលពីថ្ងៃសុក្រ ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ទីក្រុង Tula ដែលជាមជ្ឈមណ្ឌលផលិតអាវុធញថា ក្រសួងការពារជាតិត្រូវខិតខំប្រឹងប្រែងជាប្រវត្តិសាស្ត្រ ដើម្បីរុញច្រានប្រឆាំងនឹងអ្វីដែលលោកបាននិយាយថា ឥទ្ធិពលរបស់លោកខាងលិចហួសហេតុនោះ ។លោក ពូទីន បាននិយាយថា"ភារកិច្ចដ៏សំខាន់បំផុតនៃបរិវេណឧស្សាហកម្មយោធារបស់យើងគឺផ្តល់ឲ្យអង្គភាព និងកងកម្លាំងជួរមុខរបស់យើងនូវអ្វីគ្រប់យ៉ាងដែលពួកគេត្រូវការ៖ សព្វាវុធ បរិក្ខារ គ្រាប់រំសេវ និងឧបករណ៍ក្នុងបរិមាណចាំបាច់ និងមានគុណភាពត្រឹមត្រូវក្នុងរយៈពេលដ៏ខ្លីបំផុត"។ ប្រធានាធិបតីរុស្សុីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយនៅសប្តាហ៍នេះថា កងទ័ពរុស្ស៊ីត្រូវតែរៀន និងដោះស្រាយបញ្ហាដែលខ្លួនបានរងទុក្ខនៅក្នុងអ៊ុយក្រែន ដោយសន្យាថានឹងផ្តល់អ្វីដែលខ្លួនត្រូវការ ដើម្បីឆាប់បញ្ចប់សង្គ្រាមជាង ១០ខែកន្លងមកនេះ។ចាប់តាំងពីកងទ័ពរុស្ស៊ីរាប់ម៉ឺននាក់បានចូលលុកលុយអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ នៅក្នុងអ្វីដែលលោកពូទីនហៅថា "ប្រតិបត្តិការយោធាពិសេស" ទីក្រុងម៉ូស្គូទទួលបានទឹកដីមួយភាគធំនៅភាគខាងកើតនិងភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន គណៈដែលលោកខាងលិច ដឹកនាំដោយសហរដ្ឋអាមេរិក ធ្វើការថ្កល់ទោសយ៉ាងខ្លាំង ជាមួយនឹងការដាក់សម្ពាធទណ្ឌកម្មសេដ្ឋកិច្ច និងជំនួយសប្បុរសធម៌យ៉ាងសន្ធឹកសន្ធាប់ ដើម្បីជួយដល់អ៊ុយក្រែន៕
ព័ត៌មានគួរចាប់អារម្មណ៍
បុរស២នាក់ត្រូវជាបងប្អូនថ្លៃនឹងគ្នា បានជួបជុំគ្នាផឹកស៊ីរហូតដល់ស្រវឹងធ្លាក់ភ្នែករៀងខ្លួន ក៏កើតមានជំលោះ ឈានដល់ អំពើហិង្សា ដោយភាគីប្អូនថ្លៃ បានទាញកាំបិតផ្គាក់ កាប់ទៅលើបង ()
វីដែអូ