កណ្តាល៖កម្លាំងនគរបាលស្រុកកណ្តាលស្ទឹងបានចាប់ជនសង្ស័យចំនួន២នាក់ពីបទលួចកាច់សោយកម៉ូតូហើយបានបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់។លោកវរសេនីយ៍ទោ ស៊ូ គឹមស៊ុន អធិការរងនគរបាលស្រុកកណ្តាលស្ទឹងបានឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែធ្នូកន្លងទៅនេះកម្លាំងជំនាញបានចាប់ជនសង្ស័យ២នាក់ករណីលួចកាច់សោយកម៉ូតូ។២នាក់នោះឈ្មោះ រស់ រស្មី អាយុ៣១ឆ្នាំ ស្នាក់នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យនិងឈ្មោះ មិន សារិ អាយុ៤២ឆ្នាំនៅផ្ទះជួលភូមិក្រាំងតី ឃុំថ្មី ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ លោកអធិការរងបានបន្តថា ជនសង្ស័យបានកាច់សោលួចយកម៉ូតូដែលម្ចាស់ចតទុកមុខផ្ទះ ហើយក៏ជិះចេញតែត្រូវម្ចាស់ឃើញទាន់ស្រែកចោរៗផ្អើលប្រជាពលរដ្ឋជួយស្ទាក់ចាប់បានម្នាក់ជាមួយម៉ូតូដែលលួច។ចំណែកបក្ខពួកបានជិះម៉ូតូ១គ្រឿងទៀតបើករត់គេចទៅពួនសង្ងំនៅក្នុងបន្ទាប់ជួល។ក្រោយមកកម្លាំងបានចុះឡោមព័ទ្ធចាប់បានម្នាក់ទៀតនៅក្នុងបន្ទប់ជួលនោះនិងដកហូតម៉ូតូបាន២គ្រឿង។ក្នុងនោះ១គ្រឿងជារបស់ជនរងគ្រោះនិង១គ្រឿងជាមធ្យោបាយជិះធ្វើសកម្មភាព។ម៉ូតូ១គ្រឿងត្រូវបានប្រគល់ឱ្យម្ចាស់ដើមវិញ។រីឯម៉ូតូ១គ្រឿងទៀតជាមួយជនសង្ស័យទាំង២នាក់ត្រូវបានកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕
ព័ត៌មានគួរចាប់អារម្មណ៍
បុរស២នាក់ត្រូវជាបងប្អូនថ្លៃនឹងគ្នា បានជួបជុំគ្នាផឹកស៊ីរហូតដល់ស្រវឹងធ្លាក់ភ្នែករៀងខ្លួន ក៏កើតមានជំលោះ ឈានដល់ អំពើហិង្សា ដោយភាគីប្អូនថ្លៃ បានទាញកាំបិតផ្គាក់ កាប់ទៅលើបង ()
វីដែអូ