ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
ជិះម៉ូតូដួលខ្ទាតមនុស្សចូលក្រោមរថយន្តបណ្តាលឱ្យកិនខ្ទេចសព
Tue,27 December 2022 (Time 12:49 PM)
ដោយ ៖ (ចំនួនអ្នកអាន: 100នាក់)

ភ្នំពេញ៖បុរសម្នាក់បានជិះម៉ូតូស្រាប់តែរអិលដួលបណ្ដាលឱ្យខ្ទាតចូលក្រោមកង់រថយន្តធំដឹកថ្មកិនខ្ទេចខ្លួនស្លាប់យ៉ាងអណោចអធ័មបំផុត។
គ្រោះថ្នាក់ចរាចរណ៍បង្កការភ្ញាក់ផ្អើលនោះនៅតាមផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីយប់ថ្ងៃទី២៥ ខែធ្នូ។សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះបាត់បង់ជីវិតឈ្មោះ ឈុន តៃឈី អាយុ៣០ឆ្នាំ មានទីកំណើតនៅឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាក Yamaha Fino ផ្លាកលេខ ភ្នំពេញ 1BT-0485 ធ្វើដំណើរក្នុងល្បឿនលឿនពីកើតទៅលិច។មកដល់មុខក្រុមហ៊ុនផលិតបេតុងស្រាប់តែរអិលដួលហើយខ្ទាតមនុស្សចូលក្រោមកង់រថយន្តធំដឹកថ្មម៉ាក DAEWOO ផ្លាកលេខ ព្រះសីហនុ 3A-4924 បណ្ដាលឱ្យរថយន្តនោះកិនខ្ទេចខ្លួនស្លាប់យ៉ាងអាណោចអាធ័ម រួចតៃកុងរត់គេចខ្លួនបាត់។

បន្ទាប់ពីនោះនគរបាលជំនាញបានចុះពិនិត្យរួចយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីបន្តនីតិវិធី៕