ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
ព័ត៌មានថ្មីបំផុត
Fri,09 December 2022 (Time 04:47 PM)
ដោយ ៖ (ចំនួនអ្នកអាន: 111នាក់)

(ឧត្តរមានជ័យ)៖ បុរស២នាក់ត្រូវជាបងប្អូនថ្លៃនឹងគ្នា បានជួបជុំគ្នាផឹកស៊ីរហូតដល់ស្រវឹងធ្លាក់ភ្នែករៀងខ្លួន ក៏កើតមានជំលោះ ឈានដល់ អំពើហិង្សា ដោយភាគីប្អូនថ្លៃ បានទាញកាំបិតផ្គាក់ កាប់ទៅលើបងថ្លៃចំនួន២កាំបិត បណ្តាលឱ្យរយះក្បាល និងដាច់ដៃម្ខាង រងរបួសធ្ងន់ បន្ទាប់មកក៏បានរត់គេចខ្លួនបាត់ និងសម្ងំលាក់ខ្លួនអស់រយៈពេល៤ឆ្នាំ ទើបសមត្ថកិច្ចវ៉ែកមុខឃើញ ចាប់វាយខ្នោះនាំយកមកសាកសួរនៅអធិការស្រុក។

ករណីប្អូនថ្លៃផឹកស៊ីស្រវឹង កាប់បងថ្លៃដាច់ដៃម្ខាង ខាងលើនេះ បានកើតមានឡើង កាលពីវេលាម៉ោង៧ និង៤៣នាទីព្រឹក ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨ កន្លងទៅ នៅត្រង់ចំណុចភូមិជប់គគីរកើត ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

រហូតមកដល់វេលាម៉ោង៩ និង១០នាទី ព្រឹក ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ គឺអស់រយៈពេលប្រមាណជា៤ឆ្នាំក្រោយមក ទើបសមត្ថកិច្ចបានស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យបាន នៅត្រង់ ចំណុចភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល។

ជនដៃដល់ ដែលកាប់បងថ្លៃដាច់ដៃ និងត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនខាងលើ មានឈ្មោះទិប ផាន់ អាយុ៤០ឆ្នាំ មុខរបរកសិករ មានស្រុកកំណើតក្នុងភូមិទន្លេស ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល។ ចំណែកជនរងគ្រោះជាបងថ្លៃ មានឈ្មោះដែន សុផលអាយុ៤៤ឆ្នាំ មុខរបរជាទាហាន មានលំនៅក្នុងភូមិជប់គគីកើត ឃុំអំពិល ស្រុកបន្ទាយអំពិល (រងរបួសក្បាល និងដាច់ដៃម្ខាង)។

ប្រភពដដែលបន្តថា ការឃាត់ខ្លួនជនសង្ស័យខាងលើ ដឹកនាំប្រតិបត្តិការ ដោយលោកវរសេនីយ៍ទោ ស៊ឹម វណ្ណៈ អធិការរងទទួលផែន ការងារព្រហ្មទណ្ឌ និងអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ០០៩ ដចប/២២ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ចេញដោយលោកទ្រី សុភ័ត ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តឧត្តរមានជ័យ បង្គាប់ឱ្យចាប់ពិរុទ្ឋជនឈ្មោះ ទិបផាន់ ពាក់ព័ន្ឋបទល្មើសហិង្សាដោយចេតនា មានស្ថានទម្ងន់ ទោស កាលពីអំឡុងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨កន្លងទៅ ប្រព្រឹត្តនៅចំណុចអង់តែនសេវ៉ា ស្ថិតក្នុងភូមិជប់គគីរខាងកើត ឃុំអំពិល ស្រុកបន្ទាយអំពិល។

លោកវរសេនីយ៍ទោ ស៊ឹម វណ្ណៈ បានប្រាប់ឱ្យដឹងនៅរសៀថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ថា ក្រោយពេលចាប់ឃាត់ជនសង្ស័យបានកម្លាំងជំនាញនគរបាលស្រុកបាននាំខ្លួនមកសាកសួរនៅអធិការស្រុក និងធ្វើកំណត់ហេតុបញ្ជូនបន្តទៅកាន់ការិយាល័យជំនាញ នៃស្នងការ ដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕