ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
រុស្ស៊ីបញ្ជូន​អាវុធ​នុយក្លេអ៊ែរ​ទៅជិត​ព្រំដែន​ហ្វាំ​ង​ឡង់ ក្រោយ​ប្រកាស​ចេតនា​ចូល​ជា​សមាជិក​ណា​តូ​
Tue,17 May 2022 (Time 01:01 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 150នាក់)

មូ​ស្គូ​ ៖ ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន កំពុង​បញ្ជូន​អាវុធ​នុយក្លេអ៊ែរ​ទៅជិត​ព្រំដែន​ជាមួយ​ប្រទេស​ហ្វាំ​ង​ឡង់ ខណ​ការបញ្ជូន​នេះ កើតឡើង បន្ទាប់ពី​រដ្ឋ Nordic ប្រកាស​ចេតនា​ចង់​ចូលរួម​ជាមួយ​អង្គការ​ណា​តូ​។​

ចេតនា​របស់​រដ្ឋាភិបាល​ទីក្រុង ហែល​ស៊ីន​គី ក្នុងការ​ចូលរួម​ជា​សមាជិក​អង្គការ ណា​តូ គឺជា​ទង្វើ​ដែល​ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន មិន​គាំទ្រ និង​ប្រឆាំង​ពេញទំហឹង​។​ ទន្ទឹម​នោះ ទូរទស្សន៍​រដ្ឋ​រុស្ស៊ី ធ្លាប់បាន​ផ្សាយ​ថា ទីក្រុង​មូ​ស្គូ នឹងដាក់​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​ទៅជិត​ព្រំដែន​អឺរ៉ុប​របស់ខ្លួន ប្រសិនបើ​ប្រទេស Nordic ដូចជា ហ្វាំ​ង​ឡង់ និង​ស៊ុយអែត បង្កើត​មូលដ្ឋាន​យោធា​លើទឹក​ដី​របស់​ពួកគេ​។​

ជាមួយគ្នា​នោះ លោក ពូ​ទីន ក៏បាន​និយាយ​ផងដែរ​ថា ប្រទេស​ទាំង ២ នឹង​ប្រឈមមុខ​ផលវិបាក ប្រសិនបើ​ពួកគេ ធ្វើ​ឲ្យ​ស្ថានភាព​នៅ​អ៊ុយ​ក្រែ​ន កាន់តែ​ធ្ងន់ធ្ងរ​។​

សូមជម្រាបថា កាលពី​ថ្ងៃអាទិត្យ ប្រទេស​ហ្វាំ​ង​ឡង់ និង​ស៊ុយអែត បានបញ្ជាក់​ពី​ចេតនា​របស់​ពួកគេ​ក្នុងការ​ចូលរួម​ជា​សមាជិក​អង្គការ​ណា​តូ ដោយ​ចង់​ផ្លាស់ប្តូរ​គោលនយោបាយ​ការបរទេស​ជា​ប្រវត្តិសាស្ត្រ ដោយសារ​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន​៕