ភ្នំពេញ ៖ កម្ពុជាបានបញ្ចប់ការប្រកួតកីឡា នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ហើយ កាលពីថ្ងៃទី២២ ខែឧសភាមុនពិធីបិទផ្លូវការនាល្ងាចថ្ងៃនេះ ដោយកម្ពុជា បានបំបែកឯកត្ដកម្មមេដាយស៊ីហ្គេមលើកមុនៗ ក្រោយដណ្ដើមបានមេដាយសរុប ៦៣គ្រឿង (មាស៩ ប្រាក់ ១៣ និងសំរឹទ្ធ ៤១) ហើយមេដាយមាស និងមេដាយប្រាក់ បានកើនឡើងទ្វេដង បើធៀបនឹងស៊ីហ្គេម ឆ្នាំ២០១៩ នៅហ្វីលីពីន។លោក វ៉ាត់ ចំរើន នាយបេសកកម្មស៊ីហ្គេមកម្ពុជា បានបញ្ជាក់ថា ក្នុងចំណោមមេដាយ ៦៣គ្រឿង ដែលកម្ពុជាទទួលបានពីព្រឹត្តិការណ៍កីឡាប្រចាំតំបន់ ២ឆ្នាំខាងលើ គឺដណ្ដើមបានដោយអត្តពលិក ១៥ប្រភេទកីឡា លើ ៣៣ប្រភេទកីឡា ដែលកម្ពុជា បានបញ្ជូលកីឡាករ-កីឡាការិនីចូលរួមការប្រកួត នៅប្រទេសវៀតណាម តាំងពីថ្ងៃទី០៨ ខែឧសភា មុនពិធីបើកការប្រកួតផ្លូវការ កាលពីថ្ងៃទី១២ ខែឧសភា រួមមាន៖១-កីឡាវ៉ូវីណាម ឈ្នះមេដាយមាស ៣ ប្រាក់ ២ និងសំរឹទ្ធ ៩ សរុប ១៤គ្រឿង។២-កីឡាប៉ូល និងប៉េតង់ ឈ្នះមេដាយមាស ២ ប្រាក់ ២ និងសំរឹទ្ធ ៣ សរុប ៧គ្រឿង។៣-កីឡាឃីកបុកស៊ីង ឈ្នះមេដាយមាស ១ ប្រាក់ ៣ និងសំរឹទ្ធ ១ សរុប ៥គ្រឿង។៤-កីឡាចំបាប់ ឈ្នះមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ ៦ សរុប ៦គ្រឿង។៥-កីឡាប្រដាល់គុនខ្មែរ ឈ្នះមេដាយមាស ១ និងសំរឹទ្ធ ៦ សរុប ៧គ្រឿង។៦-កីឡាតេក្វាន់ដូ WT ឈ្នះមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ ៣ សរុប ៥គ្រឿង។៧-កីឡាកាយសម្ព័ន្ធ ឈ្នះមេដាយប្រាក់ ៣ និងសំរឹទ្ធ ១ សរុប ៤គ្រឿង (ប្រវត្តិសាស្ដ្រ)។៨-កីឡាប្រដាល់សកល ឈ្នះមេដាយប្រាក់ ១ និងសំរឹទ្ធ ៣ សរុប ៤គ្រឿង។៩-កីឡាការ៉ាតេ ឈ្នះមេដាយសំរឹទ្ធ ៣គ្រឿង (ប្រវត្តិសាស្ដ្រ)។១០-កីឡាវូស៊ូ ឈ្នះមេដាយសំរឹទ្ធ ៣គ្រឿង។១១-កីឡាបាល់ទះក្នុងសាលជម្រើសជាតិកម្ពុជា ឈ្នះមេដាយសំរឹទ្ធ ១គ្រឿង (ប្រវត្តិសាស្ដ្រ)។១២- កីឡាយូដូ ឈ្នះមេដាយសំរឹទ្ធ ១គ្រឿង។១៣-កីឡាហែលទឹក ឈ្នះមេដាយសំរឹទ្ធ ១គ្រឿង (កំណត់ត្រាប្រវត្តិសាស្ដ្រ)។១៤-កីឡាជឺជីតស៊ូ ឈ្នះមេដាយសំរឹទ្ធ ១គ្រឿង។១៥-កីឡាទូករ៉ូអ៊ីង ឈ្នះមេដាយសំរឹទ្ធ ១គ្រឿង។
ព័ត៌មានគួរចាប់អារម្មណ៍
បុរស២នាក់ត្រូវជាបងប្អូនថ្លៃនឹងគ្នា បានជួបជុំគ្នាផឹកស៊ីរហូតដល់ស្រវឹងធ្លាក់ភ្នែករៀងខ្លួន ក៏កើតមានជំលោះ ឈានដល់ អំពើហិង្សា ដោយភាគីប្អូនថ្លៃ បានទាញកាំបិតផ្គាក់ កាប់ទៅលើបង ()
វីដែអូ