ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
វៀតណាមបន្តរក ឃើញអ្នកឆ្លងកូវីដ១៩ ចំនួន១,៣១៩ករណីទៀតក្នុង របាយការណ៍ថ្ងៃអាទិត្យ
Mon,23 May 2022 (Time 11:28 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 198នាក់)

ហាណូយ ៖ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ១,៣១៩ករណីបន្ថែមទៀត និងពុំមានករណីអ្នកស្លាប់ថ្មីទេ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ សម្រាប់របាយការណ៍ថ្ងៃអាទិត្យម្សិលមិញ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News។

បើតាមក្រសួងសុខាភិបាលវៀតណាមបញ្ជាក់ថា រដ្ឋធានីហាណូយដែលបច្ចុប្បន្នជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ មានករណីឆ្លងថ្មីចំនួន ៣៤៧ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Bắc Ninh មានចំនួន ១៣៨ ករណី និងខេត្ត Vĩnh Phúc ចំនួន៩០ករណី។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១០,៧០៨,៨៨៧នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩,៤០២,០៤៦នាក់ និងស្លាប់សរុបចំនួន ៤៣,០៧៥នាក់៕