ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
ឆ្លងចរន្តភ្លើងម៉ូតូឆាប់ឆេះអស់៤៣គ្រឿងនៅរោងចក្រស៊ីកូក្រុងបាវិត
Wed,25 May 2022 (Time 01:16 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 254នាក់)

ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលដល់ក្រុមកម្មករកម្មការិនីក្នុងរោងចក្រស៊ីកូ ខណៈដែលកំពុងធ្វើការស្រាប់តែមានភ្លើងឆាបឆេះជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅនៅកន្លែងដាក់ម៉ូតូ នាំរត់ចេញមកជួយពន្លត់ទាំងភ័យស្លន់ស្លោ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង២ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នៅរោងចក្រស៊ីកូ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន តំបន់មែនហាតធែន ក្រុងបាវិត ខេត្តស្វាយរៀង។

បើតាមអ្នកឃើញហេតុការណ៍ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានផ្សែងហុយចេញពីរោង ដាក់ម៉ូតូរបស់កម្មករកម្មការិនីរោងចក្រក៏នាំគ្នារត់ចេញមកជួយពន្លត់ដោយ យកបំពង់ពន្លត់អគ្គីភ័យបាញ់ជាច្រើនដប និងយកទីយោទឹកបាញ់ពន្លត់ទើបទប់សភាពការណ៍។

ប្រភពបានបន្តទៀតថា នៅក្នុងហេតុការណ៍នេះផងដែរគឺបណ្តាលអោយខូចខាតម៉ូតូអស់ចំនួន៤៣គ្រឿង៕