ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
អភិបាលខេត្តកំពង់ធំ ប្រគល់វិញាបនបត្រសម្គាល់ម្ចាស់អចនវត្ថុ ជូនប្រជាពលរដ្ឋ ចំនួន ៥៨៥ប័ណ្ណ នៅលើទីតាំងដីដែលសម្ដេចតេជោសម្រេចកាត់ ឆ្វៀលឲ្យពីតំបន់២ មកតំបន់១ នៅស្រុកស្ទោង
Mon,30 May 2022 (Time 01:13 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 295នាក់)

ខេត្តកំពង់ធំ ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីប្រគល់វិញាបនបត្រសម្គាល់ម្ចាស់អចនវត្ថុ ជូនប្រជាពលរដ្ឋ ចំនួន ៥៨៥ប័ណ្ណ នៅលើទីតាំងដីដែលសម្ដេចតេជោសម្រេចកាត់ឆ្វៀលឲ្យ ពីតំបន់២ មកតំបន់១ នៅភូមិនាងសល្ងាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។

ថ្លែងក្នុងពិធីនោះដែរឯកឧត្តម ងួន រតនៈ ថ្លែងថា បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីនេះ សូមរក្សាទុកដាក់ឱ្យបានល្អ ដែលជាវត្ថុមានតម្លៃ សម្រាប់យកទៅ ដាក់បញ្ចាំធានា ការខ្ចីប្រាក់ពីធនាគារ ផ្ទេរលក់-ទិញ ឬធ្វើអំណោយ ដើម្បីលើកស្ទួយជីវភាពគ្រួសារ និងចូលរួមកាត់បន្ថយភាពក្រីក្រស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។

ឯកឧត្តមបន្ថែមទៀតថា ប័ណ្ណកម្មសិទ្ធិនេះ គឺជាឯកសារគតិយុត្តិ ត្រូវបានការពារដោយច្បាប់ និងធានាការខុសត្រូវ ដោយរដ្ឋ មិនអាចមានជនណាម្នាក់មកលួចបន្លំ រំលោភបំពានបានឡើយ ។

ជាមួយគ្នានោះដែរឯកឧត្តម ងួន រតនៈ បានថ្លែងអំណរគុណ ចំពោះលោកមេឃុំ លោកអភិបាលស្រុក និងថ្នាក់ដឹកនាំស្រុក ជាពិសេសមន្ត្រីជំនាញសូរិយោដីខេត្ត ដែលបានខិតខំផ្ដល់នូវសេវាដីធ្លីនេះ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និងទាមទារឱ្យម្ចាស់ដី មានការចូលរួមនិងសហការជាមួយអាជ្ញាធរនិងមន្ត្រីជំនាញដើម្បីឱ្យដំណើរការនៃការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនេះប្រព្រឹត្តទៅដោយរលូន នឹងទទួលបានលទ្ធផលល្អ ។

ប្រជាពលរដ្ឋបានអបអរសាទរ សប្បាយរីករាយ ព្រមទាំងថ្លែងអំណរគុណដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់កាដូយ៉ាងធំ ក្នុងការធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីនេះ ដែលធ្វើឲ្យពួកគាត់មានសិទ្ធិពេញលេញក្នុងការរស់នៅ និងអាស្រ័យផល និងមិនភ័យខ្លាចមានជនណាម្នាក់មករំលោភបំពានបានទៀតទេ៕