ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
ឯកឧត្តម អ៊ាង សុផល្លែត ៖ គណបក្សប្រជាជនកម្ពុជាមានការប្តេជ្ញាចិត្ត និងទំនុកចិត្តខ្ពស់បំផុត ក្នុងការចូលរួម បម្រើប្រជាពលរដ្ឋរស់នៅក្នុងសន្តិភាព និងមានជីវភាពល្អប្រសើរ
Mon,30 May 2022 (Time 01:13 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 248នាក់)

ខេត្តត្បូងឃ្មុំ ៖ ឯកឧត្តម អ៊ាង សុផល្លែត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ និងក្រុមការងារចុះមូលដ្ឋាន និងគណបក្សមូលដ្ឋាន បេក្ខជនក្រុមប្រឹក្សាឃុំ បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានភូមិមួយចំនួន នៅក្នុងឃុំចក ទួលសូភី និងឃុំគងជ័យ ស្រុកអូររាំងឪ នៅព្រឹកថ្ងៃអាទិត្យ ទី២៩ ខែឧសភា ឆ្នាំ២០២២នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនេះដែរ ឯកឧត្តម បានលើកឡើង ថាគណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសឆ្លងកាត់បទពិសោធន៍ជាក់ស្តែង ទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ហើយ មានការប្តេជ្ញាចិត្ត និងទំនុកចិត្តខ្ពស់បំផុត ក្នុងការចូលរួមបម្រើប្រជាពលរដ្ឋរស់នៅក្នុងសន្តិភាព និងមានជីវភាពល្អប្រសើរ។

ឯកឧត្តមបានបន្ថែមថា កន្លងមកអ្នកស្រុកអូររាំងឪផ្ទាល់ បានមានការយល់ដឹងច្បាស់ពីសមិទ្ធិផលជាប្រវត្តិសាស្រ្តនៃគណបក្សប្រជាជនកម្ពុជាបាននាំជូនជាតិនិងប្រជាជនកម្ពុជា ជាពិសេសបានស្គាល់ច្បាស់អំពីការអភិវឌ្ឍរីកចម្រើនជាក់ស្តែងនៅក្នុងមូលដ្ឋានរបស់ខ្លួន។

នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ដែលនឹងឈានមកដល់ឆាប់ៗនេះ ឯកឧត្តម បានសំណូមពរដល់ប្រជាពលរដ្ឋបន្តរួមរស់នៅក្នុងភាពកក់ក្តៅ និងបន្តជឿទុកចិត្ត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានការប្តេជ្ញាចិត្ត និងឆន្ទៈក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ និងអភិវឌ្ឍមូលដ្ឋាន ដូចដែលបានធ្វើកន្លងមក ហើយក៏នឹងខិតខំបន្តជំរុញប្រសិទ្ធភាពការងារទៅមុខទៀត៕