ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
អាល្លឺម៉ង់នឹងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីបញ្ចេញកញ្ចប់ថវិកាយោធាពិសេស ១០០ពាន់លានអឺរ៉ូ
Mon,30 May 2022 (Time 01:14 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 276នាក់)

បែរឡាំង ៖ ក្រសួងហិរញ្ញវត្ថុអាល្លឺម៉ង់បានប្រកាសកាលពីថ្ងៃអាទិត្យថា ប្រទេសអាល្លឺម៉ង់បានយល់ព្រមនឹងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ខ្លួនដើម្បីអនុញ្ញាតឱ្យមានមូលនិធិការពារពិសេសមួយ ក្នុងទំហំទឹកប្រាក់ ១០០ពាន់លានអឺរ៉ូ (១០៧.៣៥ពាន់លានដុល្លារ) ដែលបានស្នើឡើងបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន DW នៅថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០២២។

ទីភ្នាក់ងារសារព័ត៌មាន DW ផ្អែកលើប្រភពដែលខ្លួនទទួលបាន បានឱ្យដឹងទៀតថា ដើម្បីធ្វើឲ្យសេចក្តីព្រាងនេះសម្រេចបាន តម្រូវឱ្យមាន សំឡេងគាំទ្រភាគច្រើន គឺពីរភាគបីនៅសភាជាតិ។ ប៉ុន្តែ មកទល់នឹងពេល ការចរចាកំពុងបន្តធ្វើនៅឡើយ។

សូមជម្រាបថា ថវិកានេះនឹងត្រូវប្រើប្រាស់ក្នុងរយៈពេលជាច្រើនឆ្នាំដើម្បីបង្កើនថវិកាការពារជាតិជាប្រចាំរបស់អាល្លឺម៉ង់ប្រហែល ៥០ពាន់ លានអឺរ៉ូ ហើយអាចឱ្យប្រទេសនេះសម្រេចបានតាមគោលដៅរបស់អង្គការណាតូក្នុងការចំណាយ២% នៃទិន្នផលសេដ្ឋកិច្ចរបស់ខ្លួនលើវិស័យការពារជាតិជារៀងរាល់ឆ្នាំ៕