ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
Zelenskyy អះអាងថា រុស្ស៊ីនៅតែ​កាន់កាប់១ ភាគ ៣ នៃ​ទីក្រុង Kharkiv
Mon,30 May 2022 (Time 01:15 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 249នាក់)

គៀវ​ ៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Zelenskyy បាន​និយាយថា ១ ភាគ ៣ នៃ​ទីក្រុង Kharkiv នៅតែ​ស្ថិតនៅក្រោម​ការកាន់កាប់​របស់​កងកម្លាំង​រុស្ស៊ី ប៉ុន្តែ​ថា អ៊ុយ​ក្រែ​ន នឹង​ព្យាយាម​រំដោះទឹកដី​នេះ​ទាំងមូល​មកវិញ​។

នៅក្នុង​សុន្ទរកថា​ពេលយប់​របស់លោក​ប្រធានាធិបតី លោក ក៏បាន​ពណ៌នា​អំពី​ការបំផ្លិចបំផ្លាញ​នៅក្នុង​ទីក្រុង Kharkiv នៃ​តំបន់ ដែល​លោកបាន​ទៅ​ទស្សនាកាលពី​ថ្ងៃអាទិត្យកន្លងទៅ​។ លោកបញ្ជាក់ថា អគារ​ផ្ទះល្វែង​ឆេះ​អស់​ពាក់កណ្តាល ដោយ​ការបាញ់​កាំភ្លើង​ធំ​របស់​រុស្ស៊ី ។​

លោក​បន្ថែមថា ប្រជាជន​ក្នុង​ក្រុង​នោះ កំពុង​ប្រឈមមុខ​នឹង​រុស្ស៊ី ហើយ​មកដល់ពេលនេះ​ពួកគេ ដូចជា​រស់នៅក្នុង​រដ្ឋ​មួយ​របស់​រុស្ស៊ី អញ្ចឹង​៕