ថ្ងៃសៅរ៍ ទី០៩ ខែធ្នូ ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
ឯកឧត្តម សុខ លូ នាំយកស្បៀងសង្រ្គោះបន្ទាន់ របស់សម្ដេចហ៊ុន ម៉ាណែត ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់ ដោយគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ ចំនួនជាង១ពាន់គ្រួសារ
Sat,18 November 2023 (Time 09:12 AM)
ដោយ ៖ (ចំនួនអ្នកអាន: 30នាក់)

ខេត្តបាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្តបាត់ដំបង នៅថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់ជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារគ្រោះរាំងស្ងួត និងគ្រោះទឺកជំនន់ចំនួនជាង១ពាន់គ្រួសារ ក្នុងនោះ

-ស្រុកសំពៅលូន ១១៩គ្រួសារ
-ស្រុកកំរៀង ១,៥០៨គ្រួសារ មកពីឃុំទាំង៦ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។

ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចហ៊ុន ម៉ាណែត ដែលតែងតែគិតគូរដល់សុខទុក្ខ ដល់ ប្រជាពលរដ្ឋ គ្រប់ពេលវេលា ជាក់ស្ដែងនៅថ្ងៃនេះ តាមរយៈគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ បានចាត់ឱ្យក្រុមការងារចុះចែកអំណោយ និងផ្ដល់គ្រាប់ពូជស្រូវ ជូនប្រជាពលរដ្ឋណាដែលរងផលប៉ះពាល់ និងមានប្រភពទឹកគ្រប់គ្រាន់ក្នុងការស្ដារឡើងវិញ ដែលនេះជាការបង្ហាញការយកចិត្តទុកដាក់របស់ សម្ដេច ដល់ប្រជាពលរដ្ឋតាំងពីពេលមានបញ្ហាដោយសារទឹកជំនន់ រហូតមកដល់បច្ចុប្បន្ននេះ។

ឯកឧត្តមបានបន្តទៀត ចំពោះស្បៀងអាហារ ដែលប្រគល់ ជូននាពេលនេះ មិនអាចបានយូរអង្វែងទេ តែគឺជាការសម្រាលបន្ទុកបានមួយ រយៈពេលផងដែរ ហើយក្នុងនោះយើងធ្វើការ ចែកចំពោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងមានជីវភាពលំបាក ដូចនេះសូមធ្វើការអធ្យាស្រ័យ ពីសំណាក់ប្រជាពលរដ្ឋ.ផងដែរ។

ឯកឧត្តមបានបន្តទៀតថា បច្ចប្បន្ននេះ រាជរដ្ឋាភិបាល នៅតែមានគោលនយោបាយផ្ដល់បណ្ណសមធម៌ ប័ណ្ណហានិភ័យ សម្រាប់ប្រជាពលរដ្ឋ ដែលងាយធ្លាក់ក្នុងបន្ទាត់ក្រីក្រ ប្រជាពលរដ្ឋដែលក្រីក្រ រដ្ឋាភិបាលឧបត្ថម្ភជាថវិកាប្រចាំខែ ផ្ដល់នូវការព្យាបាលជម្ងឺ ដោយឥតគិតថ្លៃជាដើម ដែលសម្រាលបន្ទុកយ៉ាងច្រើនដល់ប្រជាពលរដ្ឋ ដែលងាយរងហានិភ័យ និងប្រជាពលរដ្ឋក្រីក្រ តែទន្ទឹមនឹងនោះដែរ ប្រជាពលរដ្ឋ ត្រូវតែខិតខំប្រកបរបរ និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការចូលរួមអភិវឌ្ឍន៍ ប្រទេសជាតិ ចូលរួមរក្សា សន្ដិភាព ប្រទេស ដើម្បីឱ្យប្រទេសកម្ពុជាកាន់តែបន្តរីកចម្រើនទៅមុខផងដែរ៕