ថ្ងៃអង្គារ៍ ទី២៩ ខែតុលា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ រតនៈទេវី តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
ខាងលិចប៉ុស្តិ៍ជ្រាវ យប់មិញ ម៉ូតូនិងរ៉ឺម៉កលក់នំរ៉ូទី បណ្ដាលឲ្យយុវជនម្នាក់..
Sun,19 November 2023 (Time 11:41 AM)
ដោយ ៖ (ចំនួនអ្នកអាន: 46នាក់)

ខេត្តសៀមរាប៖យុវជនម្នាក់បានស្លាប់ភ្លាមៗខណ:បើកម៉ូតូទៅបុកម៉ូតូរ៉ឺម៉ក លក់នំរ៉ូទី។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ២១និង៤០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុច ខាងកើតផ្សារមេម៉ាយ ១០០ម៉ែត្រ ស្ថិតនៅភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប លើផ្លូវ ពីរប៉ុស្តិ៍ជ្រាវ ទៅផ្សារមេម៉ាយ។

សមត្ថកិច្ចបានប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍នេះ រវាងម៉ូតូ និងម៉ូតូរុឺម៉ក លក់នំរ៉ូទី។ ម៉ូតូម៉ាកហុងដាពណ៌ ខ្មៅ ពាក់ផ្លាកលេខ 1G-1345 សៀមរាប បើកបរដោយឈ្មោះហុិន ហុង ភេទប្រុស អាយុ ២៤ ឆ្នាំ រស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប (ទិសដៅពីលិចទៅកើត)។

ចំណែកម៉ូតូរ៉ឺម៉ក លក់នំរ៉ូទី បើកបរចេញពីកន្លែងកើតហេតុ មិនស្គាល់អត្តសញ្ញាណ (ទិសដៅពីកើតទៅលិច)។

សមត្ថកិច្ចបន្តថាហេតុការណ៍នេះបណ្តាលឲ អ្នកបើកបរម៉ូតូ1G1345 សៀមរាប (ស្លាប់)ម៉ូតូខូចខាត( ស្រាល)។

តាមសន្និដ្ឋានរបស់សមត្ថកិច្ចអ្នកបើកបរម៉ូតូឌ្រីម អាចបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន។ សមត្ថកិច្ចបានចុះវាស់វែងនិងបញ្ជូនយកវត្ថុតាងទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក៕