ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
សំណាងណាស់របួសស្រាល សូមគោរពច្បាប់ចរាចរណ៍
Fri,29 December 2023 (Time 05:09 PM)
ដោយ ៖ (ចំនួនអ្នកអាន: 87នាក់)

ខេត្តសៀមរាប៖ម៉ូតូចំនួន 2 គ្រឿង បានបុកគ្នាបណ្ដាលឲ្យរបួសរបួសស្រាលពីរនាក់។ ហេតុការណ៍បានកើតឡើង វេលាម៉ង០៧និង២៥នាទីព្រឹកត្រូវនិងថ្ងៃទី ២៩ខែ ធ្នូ ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៦ តត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រ លេខ ៣៦៥ និង ៣៦៦ មុខធនាគារ អេស៊ីលីដា ស្ថិតនៅភូមិកំពង់ថ្កូវ២ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

សមត្ថកិច្ចបានប្រាប់ថាគ្រូថ្នាក់ចរាចរណ៍នេះម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប1AM- 8076 បើកបរដោយឈ្មោះ ផុន កក្កដា ភេទប្រុស អាយុ១៦ ឆ្នាំ រស់នៅភូមិ ត្រាំកង់ ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប របួសស្រាល បានដឹកអ្នករួមដំណើរពីក្រោយម្នាក់ ឈ្មោះ យិន ឆៃណា ភេទស្រី អាយុ១៧ ឆ្នាំ របួសស្រាល រស់នៅភូមិជាមួយអ្នកបើកបរក្នុងទិសដៅពីកើត ទៅលិច (ពាក់មួកសុវត្ថិភាពទាំងពីរនាក់) បានបុកម៉ូតូ០១គ្រឿងម៉ាក HONDA DREAM ពណ៌ក្រហម ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1C -5812 បើកបរដោយឈ្មោះ វ៉ាត ភេ ភេទប្រុស អាយុ ៦៧ ឆ្នាំ រស់នៅភូមិ ឪម៉ាល់ ឃុំបួរ ស្រុកក្រឡាញ់ខេត្តសៀមរាប អ្នកបើកបរពីទិសខាងលិចទៅទិសខាងកើត រួចបត់ឆ្វេង (ពាក់មួកសុវត្ថិភាព )។

សមត្ថកិច្ចបន្តថាករណីនេះ រងរបួសស្រាល ០២នាក់ រងការខួចខាតម៉ូតូស្រាល ០២គ្រឿង។ មូលហេតុ គ្រោះថ្នាក់បណ្តាលមកពីអ្នកបើកបរម៉ូតូពាក់ផ្លាកលេខ បន្ទាយមានជ័យ 1C- 58 12 បើកបរពីទិសខាងលិចទៅទិសខាងកើត ផ្លាស់ប្តរទិសដៅខ្វះការប្រុងប្រយ័ត្ន និងអ្នកបើកបរម៉ូតូពាក់ផ្លាកលេខសៀមរាប 1AM- 80 76 បើកបរក្នុងទិសដៅពីកើតទៅលិច មានល្បឿនលឿន។

ក្រោយពេលកើតហេតុរួចកម្លាំងជំនាញបានបញ្ជូនជនរងគ្រោះទៅពេទ្យ ឯវត្ថុតាងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនិតិវិធីច្បាប់៕