ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
រឿងម៉ូតូបុ..កគ្នាជាមួយរថយន្តធំ នៅផ្លូវក្រវ៉ាត់ក្រុងសៀមរាប ឈានដល់ការឆេះស្លា..ប់មនុស្ស ដោយសារម៉ូតូលឿន
Sat,30 December 2023 (Time 04:21 PM)
ដោយ ៖ (ចំនួនអ្នកអាន: 133នាក់)

ខេត្តសៀមរាប៖បុរសអ្នកជិះម៉ូតូម្នាក់ត្រូវបានបុកជាមួយរថយន្តឈានដល់ការឆេះម៉ូតូនិងរថយន្តបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗ។

ហេតុការណ៍បានកើតឡើង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២២និង៣០នាទី នៅចំណុចផ្លូវ បំបែកជាបួនចូលវត្តព្រិន្ទ ស្ថិតនៅក្នុងភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប នៅលើផ្លូវ សម្តេចហ៊ុនសែនសន្តិភាព។

នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោកវរសេនីយ៍ទោ សោម វីរៈ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ នេះរវាង រថយន្ត និង ម៉ូតូ។ រថយន្តម៉ាក HYUNDAI ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ 3A 1235 ត្បូងឃ្មុំ ប្រភេទ សឺមីរុឺម៉កផ្លាក លេខ 4A 0780ត្បូងឃ្មុំ អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ
បុកម៉ូតូម៉ាក ឌុកកាទី ពណ៌ ក្រហម ពាក់ស្លាកលេខ 1FF 8944 ភ្នំពេញ អ្នកបើកបរឈ្មោះ ប្រាក់ ម៉េងលាង ភេទប្រុស អាយុ 28ឆ្នាំ នៅភូមិ ស្រអែមខាងជើង ឃុំ ស្រអែម ស្រុកជាំក្សាន្ត ខេត្ត ព្រះវិហារ មានទិសដៅ ពីកើតទៅលិច បណ្តាលឲ្យស្លាប់ឈ្មោះ ប្រាក់ម៉េង លាង មានពាក់់មួកសុវត្ថិភាព។

លោកវរសេនីយ៍ទោ សោម វីរៈ បន្តថាករណីនេះ ខូចខាតរថយន្ត១គ្រឿង ធ្ងន់( ឆេះក្បាល) -ខូចខាតម៉ូតូ១គ្រឿង ធ្ងន់ (ឆេះ)។ មូលហេតុអ្នកបើកបរម៉ូតូបើកល្បឿនលឿន។ ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួន។ សមត្ថកិច្ចបានប្រគល់សាកសពជូនសាច់ញាតិនៅកន្លែងកើតហេតុ។ ឯ វត្ថុតាងរក្សាទុកនៅ ស្នងការដ្ឋាននគរបាលខេត្តសៀមរាបកំលាំងជំនាញ កំពុងស្រាវជ្រាវ និង កសាងសំណុំរឿងតាមនិតិដើម្បីបញ្ជូនទៅ សាលាដំបូងខេត្ត៕