ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
អគ្គនាយកដ្ឋានពន្ធនាគារទុកពេលឱ្យ សាន ប៊ុនធឿន ៤៨ម៉ោងសុំទោសជាសាធារណ:
Sun,31 December 2023 (Time 04:43 PM)
ដោយ ៖ (ចំនួនអ្នកអាន: 126នាក់)

ភ្នំពេញ៖អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ថ្ងៃទី២៩ខែធ្នូ បានចេញសេចក្តីថ្លែងការណ៍ប្រតិកម្មទៅនឹងឈ្មោះ សាន ប៊ុនធឿន ដោយបុគ្គរូបនេះបានប្រើពាក្យថា“អាពួកមេគុកខ្លះ ពួកអាឆ្មាំគុកខ្លះ គេយកបាយឱ្យប្ដីគេស៊ី វាទាល់តែអ្នកឯង ដេកជាមួយអាឆ្មាំគុក” ។

ពាក្យអសុរសបែបនេះអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ទុកពេលឱ្យឈ្មោះ សាន ប៊ុនធឿន រយៈពេល៤៨ម៉ោង ដើម្បីសុំទោសជាសាធារណ: ក្រោយប្រើពាក្យមិនសមរម្យ ប្រមាថលើមន្រ្តីពន្ធនាគារ តាមបណ្តាញសង្គមកាលពីថ្ងៃ២៨ ធ្នូឆ្នាំ២០២៣។

ក្នុងសេចក្តីថ្លែងការណ៍បានលើកឡើងថា ករណីឈ្មោះ សាន ប៊ុនធឿន ពោលពាក្យប្រមាថលើមន្ត្រីពន្ធនាគារតាមបណ្តាញសង្គម។ក្រោយពីបានឃើញការបង្ហោះវីដេអូ ផ្សាយផ្ទាល់ Live តាមហ្វេសប៊ុក កាលពីយប់ថ្ងៃទី២៨ ខែធ្នូក្នុងគណនីឈ្មោះ San Buntheoun ។

បុគ្គល សាន ប៊ុនធឿន អតីតអ្នកសារព័ត៌មានអនឡាញ បានអត្ថាធិប្បាយក្នុងអាការៈស្រវឹងដោយប្រើពាក្យមិនសមរម្យក្នុងន័យប្រមាថ មាក់ងាយជារួមយ៉ាងធ្ងន់ធ្ងរដល់ប្រធានពន្ធនាគារ និងមន្ត្រីពន្ធនាគារដោយបានប្រើពាក្យថា“អាពួកមេគុកខ្លះ ពួកអាឆ្មាំគុកខ្លះ គេយកបាយឱ្យប្ដីគេស៊ី វាទាល់តែអ្នកឯងដេកជាមួយអាឆ្មាំគុក”។

អគ្គនាយកដ្ឋានពន្ធនាគារ សូមថ្កោលទោស និងតម្រូវឱ្យឈ្មោះ សាន ប៊ុនធឿន ចេញមុខសុំទោសជាសាធារណៈជាបន្ទាន់។ក្នុងករណីឈ្មោះ សានប៊ុនធឿន មិនបានធ្វើតាមការតម្រូវរយៈពេល៤៨ម៉ោង បន្ទាប់ពីថ្ងៃចេញផ្សាយលិខិតនេះទេនោះ អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃនឹងចាត់វិធានការផ្លូវច្បាប់៕