ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
ប្រជាជាតិខ្មែរទទួលបានផលពីនយោបាយឈ្នះឈ្នះ និងប្រទេសក្នុងតំបន់ពិភពលោក”
Sun,31 December 2023 (Time 04:43 PM)
ដោយ ៖ (ចំនួនអ្នកអាន: 129នាក់)

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា“នយោបាយឈ្នះឈ្នះមិនត្រឹមតែ បានផលសម្រាប់ប្រជាជាតិខ្មែរប៉ុណ្ណោះទេ។ប៉ុន្តែថែមទាំងចែកផលទៅដល់ប្រទេសផ្សេងៗក្នុងតំបន់ និងពិភពលោកផងដែរ”។

សម្តេចមហាបវរធិបតី បានថ្លែងក្នុងពិធីប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ នូវនយោបាយឈ្នះឈ្នះ និងខួប៥ឆាំ្ននៃការកសាងវិមានឈ្នះឈ្នះ(២៩ធ្នូ១៩៩៨-២៩ធ្នូ២០២៣)នៅវិមានឈ្នះឈ្នះ នាព្រឹកថ្ងៃទី២៩ ខែធ្នូឆ្នាំ២០២៣។

សម្តេចបានលើកឧទាហរណ៍ថា ជាក់ស្ដែងជម្លោះនៅក្នុងប្រទេសមីយ៉ាន់ម៉ា បច្ចុប្បន្នក៏ជះឥទ្ធិពលនៅក្នុងតំបន់ ជនភៀសខ្លួនទៅកាន់ប្រទេសថៃ-ប្រជាពលរដ្ឋធ្វើចំណាកស្រុក ការឈ្លោះគ្នា បានចំណាយថវិកាជាតិច្រើនណាស់។ ដោយត្រូវចំណាយទៅលើការទិញគ្រាប់-ទិញអាវុធដើម្បីយកមកសម្លាប់គ្នា ធ្វើឱ្យតំបន់ទាំងមូលមិនរីកចម្រើនបង្កផលប៉ះពាល់ខ្លាំង។ កម្ពុជាដូចគ្នាកាលពីយើងនៅមានសង្គ្រាមធ្វើឱ្យពាក់ព័ន្ធទៅ ដល់ប្រទេសជិតខាងដើម្បីមកជួយ។
សម្តេចបានថ្លែងបន្តថា សន្តិភាពជាកិច្ចការសំខាន់ដើម្បីធានានូវសន្តិភាព របស់ប្រទេសទាំងអស់។នៅពេលដែលកម្ពុជាមានសន្តិភាព កម្ពុជាបានពង្រឹងខ្លួនដើរតួនាទីចូលរួមក្នុងការថែរក្សាសន្តិភាពក្នុងតំបន់ ចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងតំបន់បន្ថែមទៀត។

មិនតែប៉ុណ្ណោះយើងក៏ចូលរួមនៅក្នុងការ ថែរក្សាសន្តិភាពនៅប្រទេសផ្សេង លើពិភពលោក។បច្ចុប្បន្នយើងមានកងទ័ពចេញទៅរក្សាសន្តិភាព ជាង៨ពាន់នាក់ហើយ។ការចេញទៅបំពេញបេសកកម្មនៅក្រៅប្រទេសនោះ គឺដើម្បីចូលរួមក្នុងការថែរក្សាសន្តិភាព ។កងទ័ពនៃកងដោះមីនរបស់យើងបានចូលរួមបង្ហាត់ បង្រៀនដើម្បីការដោះមីន ជួយមនុស្សធម៌ ជួយដល់ប្រទេសដែលមានសង្គ្រាម៕