ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
ចាប់ខ្លួនលោក យឹម ស៊ីណន និង​លោក ហ៊ុន កុសល ពាក់ព័ន្ធបង្ហោះញុះញង់ភ្ជាប់រូបភាពព្រះមហាក្សត្រ!
Wed,22 March 2023 (Time 08:29 AM)
ដោយ ៖ (ចំនួនអ្នកអាន: 24នាក់)

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ សមត្ថកិច្ចបានចាប់ខ្លួនលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ដែលអតីតសកម្មជនក្រុមប្រឆាំង។
ពាក់ព័ន្ធបង្ហោះហ្វេសប៊ុក បែបញុះញង់តាមបណ្តាញសង្គម នឹងរូបភាព ព្រះមហាក្សត្រ ព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅខេត្តសៀមរាប។

រូបភាព ព្រះមហាក្ស ព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅខេត្តសៀមរាប នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ។

ត្រូវបានសមាជិកក្រុមប្រឆាំងមួយចំនួន យកទៅបង្ហោះបន្តបន្ទាប់ វាយប្រហារតាមទស្សនៈផ្សេងៗ ។
ដោយគ្រាន់តែយករូបភាពជ្រុងណាមួយ ហើយធ្វើការប្រៀបធៀបវាយប្រហារ លើសម្តេចតេជោ ហ៊ុន សែន បណ្តាលឱ្យសាធារណជនមានការភ័ន្តច្រឡំ។

លោក យឹម ស៊ីណន បានបង្ហោះនៅលើហ្វេសប៊ុករបស់លោកដូច្នេះថា៖ បើតាមសំលេងពលរដ្ឋតាមហាង កាហ្វេ៖ ថ្ងៃនេះយើងអាច ឃើញច្បាស់ថានរណាជាស្តេច ផែនដីពិតប្រាកដ។

ចំណែកលោក ហ៊ុន កុសល ក៏បានបង្ហោះដែរថា ឃើញពួកគេធ្វើបាបព្រះទ័យ នឹងបន្ទាបព្រះចេស្តាព្រះមហាក្សត្រខ្មែរគ្រប់ ច្រកបែបនេះ។ ទូលបង្គំជាអ្នកនយោបាយជំនាន់ក្រោយប្តេជ្ញានឹងបើ សមត្ថភាពដែលមានទាំងប៉ុន្មានចូលរួមពូនផ្តុំជាមួយលោកប្រធាន កឹម សុខា ការពារព្រះចេស្ដាក្សត្រ និងព្រះរាជបល្ល័ង្កដែលប្រជារាស្ត្រខ្មែរមិនអាចខ្វះបាន។

តាមរយៈបណ្តាញសង្គម និង Comment នៅលើការបង្ហោះក្នុងហ្វេសប៊ុកមួយរបស់ លោក យឹម ស៊ីណន។
សម្តេចតេជោ បានចាត់ទុកថា ការបង្ហោះពាក់ព័ន្ធលើបញ្ហានេះ ជារឿងបំភ្លៃ។
សម្តេចបានបញ្ជាក់ថាមានតែព្រះមហាក្សត្រទេដែលព្រះអង្គដឹងច្បាស់។
សម្តេចក៏បានឆ្លើយឆ្លងបន្ថែមទៀតថា៖ បើគ្មានទោសទើបចម្លែកព្រោះ នេះមិនមែនជា របៀបបញ្ចេញមតិទេតែជាការបំភ្លៃការពិតមួយដោយចេតនា។ ទោះយ៉ាងណាយើងទុកជូនតុលាការជាអ្នកកាត់ក្តី៕