ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
មេប៉ូលិសខេត្តព្រៃវែង ដាក់បទបញ្ជាម៉ឺងម៉ាត់ ឱ្យមន្ត្រីឃាត់ខ្លួនក្មេងទំនើង បង្កហិង្សាបាន ដោយមិនត្រូវអប់រំទៀតនោះទេ
Thu,23 March 2023 (Time 09:31 AM)
ដោយ ៖ (ចំនួនអ្នកអាន: 38នាក់)

ខេត្តព្រៃវែង៖មេប៉ូលិសខេត្តព្រៃវែង លោក ឈឿន ប៊ុនឆន នៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២៣ បានដាក់បទបញ្ជាឱ្យគ្រប់អធិការដ្ឋាននគរបាលក្រុង-ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ នៅពេលចាប់ឃាត់ខ្លួនក្មេងទំនើងដែលបង្កហិង្សាបាន គឺមិនត្រូវប្រើវិធានការអប់រំណែនាំទៀតនោះទេ ដាច់ខាតត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី ដោយអនុវត្តចាប់ពីថ្ងៃនេះតទៅ។

មេប៉ូលិសរូបនេះ ក៏បានណែនាំដល់គ្រប់អធិការដ្ឋានក្រុង-ស្រុក និងគ្រប់ប៉ុស្តិ៍រដ្ឋបាលនគរបាល ត្រូវប្រកាសព័ត៌មាននេះ ដល់គ្រប់ច្រកល្ហក ទូទាំងខេត្តព្រៃវែង ដើម្បីឱ្យយុវជនទាំងអស់ បានដឹង ភ្ញាក់ខ្លួន និងខិតខំប្រឹងប្រែងរៀនសូត្រឡើងវិញហើយឈប់ ឱ្យមានអំពើហិង្សា ការប្រើប្រាស់គ្រឿងញៀន ឬ ប្រព្រឹត្តិអំពើល្មើសច្បាប់ផ្សេងៗបន្តទៅទៀត៕