ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
ដឹងមូលហេតុឆេះអាគារថ្មមួយដែលកំពុងសាងសង់ ផ្អើលក្រុងសៀមរាបកាលពីព្រឹកមិញហើយ
Thu,23 March 2023 (Time 09:35 AM)
ដោយ ៖ (ចំនួនអ្នកអាន: 33នាក់)

ខេត្តសៀមរាប៖ មានករណីអគ្គិភ័យមួយកើតឡើងបណ្តាលឲ្យឆេះអាគារថ្មមួយកន្លែងដែលកំពុងសាងសង់ ស្ថិតនៅក្នុងក្រុមទី៤ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង ៧ និង ៤០នាទីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។

សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឲ្យដឹងថា ម្ចាស់ទីតាំងខាងលើឈ្មោះ ថាប់ ភីរុណ ភេទប្រុស អាយុ៤៨ឆ្នាំ។
សមត្ថកិច្ចបន្តថា ដោយមូលហេតុ បណ្តាលមកពីជាងកាត់ជញ្ជាំងថ្មប៉ះដែក បង្កជាផ្កាភ្លើង ធ្លាក់លើសំឡីកែវប៉ុងបិទជាប់ជញ្ជាំង បង្កើតជាអណ្តាតភ្លើងឆាបឆេះតែម្តង។
សមត្ថកិច្ចបន្ថែមថា ករណី​នេះ​កម្លាំង​នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បាន​​ចុះ​ពន្លត់​អគ្គិភ័យ​នេះ​ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អ​គិ្គ​ភ័យ​ចំនួន​០២​គ្រឿង​ ទើប​គ្រប់គ្រង​ស្ថានការណ៍​អគ្គិភ័យ​នេះ​បាន​។
រហូតមកដល់ពេលនេះ សមត្ថកិច្ចនៅពុំទាន់ អាចបញ្ជាក់អំពីទំហំនៃការខូចខាត ដែលបង្កើតឡើងដោយគ្រោះអគ្គីភ័យនេះបាននៅឡើយទេ៕