ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
សម្តេចតេជោ មេរោគកូវីដ១៩ ហាក់កក្រើកឡើងវិញ ហេតុនេះសូមប្រុងប្រយ័ត្ន!
Mon,22 May 2023 (Time 11:29 AM)
ដោយ ៖ (ចំនួនអ្នកអាន: 49នាក់)

(ភ្នំពេញ)៖ ថ្លែងក្នុងឱកាស ជួបសំណេះសំណាល ជាមួយបងប្អូនកម្មករនិយោជិត និងសម្ពោធដាក់ឱ្យដំណើរការ រោងចក្រផលិត សំបកកង់ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ នៅព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថាៈ មេរោគកូវីដ១៩ ហាក់បីដូចជាបានចាប់ផ្តើមរើឡើងវិញ បន្តិចហើយ ដូច្នេះបងប្អូនទាំងអស់ គប្បីត្រូវបន្តប្រុងប្រយ័ត្ន ចំពោះករណីនេះ។

សូមជម្រាបថាៈ គិតត្រឹមថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៨,៧៤០នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៥,៦៨០នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕