ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
នៅទីបំផុត មន្ត្រីចុះសង្គ្រោះ សត្វឆ្កែរាប់រយ ក្បាល ដោយត្រូវបានដោះលេង ឲ្យមានសេរីភាពវិញ
Tue,23 May 2023 (Time 12:20 PM)
ដោយ ៖ (ចំនួនអ្នកអាន: 33នាក់)

នៅទីបំផុតក្រុមមន្ត្រីជំនាញ ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានសហការជាមួយអាជ្ញាធរភូមិ-ឃុំ ចុះទៅណែនាំ និងអោយម្ចាស់បិទអាជីវកម្ម ទិញលក់និងកាប់សាច់ឆ្កែ។

ការចុះបិទនេះ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ស្ថិតក្នុងស្រុកព្រះនេត្រព្រះ និងស្រុកស្វាយចេក។

ទីតាំង”ធ្វើអាជីវកម្មពិឃាតសត្វសុនខ (ឆ្កែ) ចេញលក់តាមបណ្តាខេត្ត ក្នុង១ថ្ងៃចាប់ពី២០០ក្បាល ទៅ៣០០ ក្បាល មាន២ទីតាំង ដោយឡែកពីរគ្នា៖ ទីតាំងទី១/ស្ថិតភូមិតាស្រី ឃុំតាផូ ស្រុកស្ស្វាយចេក។ ទីតាំងទី២/សស្ថិតនៅភូមិព្រីងកោង ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

បើតាមប្រភពព័ត៌មាន អ្នកធ្វើអាជីវកម្មពិឃាតសត្វសុនខ (ឆ្កែ) នេះ មកធ្វើអាជីវកម្មអស់រយៈពេលជិត១ឆ្នាំមកហើយ (ដែលលួចលាក់ធ្វើ) ខណៈមន្ត្រីជំនាញមិនបានដឹងនោះទេ។ ទីតាំងភូមិតាស្រី ឃុំតាផូ ស្រុកស្វាយចេក គឺជួលដីអនុភូមិ។ ទីតាំងមួយទៀត ស្ថិតភូមិព្រីងកោង ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ។ ចំណែកអ្នកដែលធ្វើអាជីវកម្មពិឃា.តសុនខនេះ ក្រោយធ្វើកិច្ចសន្យាហើយ ពួកគាត់ត្រូវត្រឡប់ទៅស្រុកកំណើតវិញនៅឯខេត្តកំពង់ចាម៕