ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
ស្ដ្រីម្នាក់បានស្លាប់ ក្រោយវះកាត់យកខ្លាញ់ក្បាលពោះ នៅមជ្ឈមណ្ឌលកែសម្ផស្សបុរិន្ទ កោះពេជ្រ!
Wed,24 May 2023 (Time 01:12 PM)
ដោយ ៖ (ចំនួនអ្នកអាន: 76នាក់)

ភ្នំពេញ)៖ នារីដ៏ស្រស់ស្អាតម្នាក់ បានស្លាប់ទាំងនៅវ័យក្មេង បន្ទាប់ពីរូបនាងទៅកែសម្ផស្ស ដោយធ្វើការវះកាត់ យកខ្លាញ់ក្បាលពោះចេញ នៅមជ្ឈមណ្ឌលកែសម្ផស្ស បុរិន្ទ កោះពេជ្រ..!។
គេមិនដឹងថាៈ តើមកពីបញ្ហាបច្ចេកទេសពេទ្យនៅមជ្ឈមណ្ឌលកែសម្ផស្ស ឬក៏យ៉ាងណានោះទេ.?។

គ្រាន់តែនៅក្រោយ ពេលវះកាត់ ស្រាប់តែនាង មានអាការៈធ្វើទុក្ខខ្លាំងហូរឈាមច្រើន!។
ដោយត្រូវបញ្ជូនមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត ប៉ុន្តែគ្រូពេទ្យ មិនអាចជួយបាន ទើបនាងស្លាប់..!។

នេះបើយោងតាម ការលើកឡើង ពីក្រុមគ្រួសាររងគ្រោះ នៅលើបណ្ដាញសង្គម រួមនិងលិខបញ្ជាក់មរណភាព របស់មន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី២១.០៥.២០២៣។

ស្ដ្រីរងគ្រោះឈ្មោះ ស៊ីនួន វិទ្ធីយ៉ា អាយុ៣៤ឆ្នាំ នៅខេត្តកំពង់ស្ពឺលេខទូរស័ព្ទ 016419495 ។

យោងវិក្កយបត្រ នៅមជ្ឈមណ្ឌលកែសម្ផស្ស បុរិន្ទ កោះពេជ្រ បានបង្ហាញថាៈ ជនរងគ្រោះ”បានចាក់បំពេញខ្លាញ់.ត្របកភ្នែកក្រោមនិងថ្ពាល់.កាត់ស្បែកខ្លាញ់ក្បាលពោះ.កាត់ត្របកភ្នែកលើ.ត្របកភ្នែកក្រោម.ថ្ពាល់សងខាង.ដេរទងត្រចៀក.តម្លៃសរុបចំនួន៤.៩៥០ដុល្លារ.កក់១០០ដុល្លារនៅខ្វះ៤.៨៥០ដុល្លារទៀត”។

យោងលិខិតមរណភាព របស់មន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់ថាៈជនរងគ្រោះខាងលើ មាន(សភាពធ្ងន់ធ្ងរនិងស្លឹម) ហើយបានស្លាប់ នៅថ្ងៃទី២១.០៥.២០២៣កន្លងទៅ។
ដោយសារ(បាត់បង់ឈាមច្រើន ព្រោះវះកាត់.ស្រទាប់ខ្លាញ់ ក្រោមស្បែកក្បាលពោះ បន្ទាប់មក មានសញ្ញាបេះដូងឈប់ដើរ)។

នេះជាសំណេររបស់គ្រួសាររងគ្រោះ«ខ្ងុំនៅតែមិនអស់ចិត្ត អាណិតប្អូនខ្ញុំណាស់ មន្ទីរពេទ្យ កែសម្ភសគ្លីនិចបូរិន នៅកៅះពេជ្រ បានធ្វើការវះកាត់កែសម្ភស់ប្អូនខ្ញុំ ធ្វើអោយ.ស្លា.ប់ សូមក្រសួងសុខាភិបាលមេត្តាពិនិត្យលើរឿងនេះផង គាត់បាននិយាយថា គាត់ខ្សោយ ហើយឈាមមិនគ្រប់ ហេតុអ្វីគាត់នៅតែធ្វើការវះកាត់ 😭😭ឬគាត់ចង់បានលុយ ផេករបស់គាត់បាន Block ឆែកមិនឃើញ ក្រោយកើតហេតុ 📞 សូមបងប្អូនដែលស្រលាញ់គាត់ជួយ ស៊ែផង🙏🙏🙏»។

ជុំវិញករណីនេះ នៅព្រឹកទី២៤.០៥.២០២៣«ដើមរាំង» បានព្យាយាមសុំការបញ្ជាក់ ពីមជ្ឈមណ្ឌលកែសម្ផស្ស បុរិន្ទ កោះពេជ្រ ប៉ុន្តែទូរស័ព្ទចូលច្រើនលើកហើយ គ្មានអ្នកទទួល!។
ចំណែកលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ ក៏មិនអាចសុំការបកស្រាយបានដែរ ព្រោះទូរស័ព្ទ ខលមិនចូលសោះ!។

ទន្ទឹមនិងនោះអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានថ្លែងថាៈ ករណីខាងលើ ក្រសួងបានទទួលដំណឹងរួចហើយ នឹងចុះស្រាវជ្រាវ។

ជារើយៗ ដែលកម្ពុជាយើង មាននារីស្រស់ស្អាត បានស្លាប់ ក្រោយទៅកែសម្ផស្សដោយវះកាត់!។
ជាក់ស្ដែងៈ កាលពីកន្លងទៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានអំពាវនាវ ។
ដល់បងប្អូនស្ដ្រីៗ សូមកុំធ្វើការវះកាត់ កែសម្ផស្សខ្លាំងពេក ព្រោះវាអាចនិងបង្កគ្រោះថ្នាក់ ឬប៉ះពាល់សុខភាព៕