ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
ក្រុមប្រឹក្សាធម្មនុញ្ញ មិនទទួលបណ្តឹងបក្សភ្លើងទៀន និងបក្សមហាសាមគ្គីជាតិខ្មែរ!
Thu,25 May 2023 (Time 04:08 PM)
ដោយ ៖ (ចំនួនអ្នកអាន: 39នាក់)

ភ្នំពេញ)៖ ជុំវិញបណ្តឹងតវ៉ា របស់បក្សភ្លើងទៀន និងបក្សមហាសាមគ្គីជាតិខ្មែរ ដែលបានប្ដឹងមកក្រុមប្រឹក្សាធម្មនុញ្ញ។
ពាក់ព័ន្ធ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មិនព្រមចុះបញ្ជីឈ្មោះ ចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនោះ.!។
ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញ បដិសេធចោល..!។

ការសម្រេចបដិសេធនេះ ធ្វើឡើងក្រោយបើកកិច្ចប្រជុំ ដឹកនាំដោយលោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥។

សេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាធម្មនុញ្ញ បានបញ្ជាក់ថាៈ បន្ទាប់ពីប្រជុំពិភាក្សា ក្រុមប្រឹក្សាធម្មនុញ្ញចាត់ទុកបណ្តឹងទាំងពីរនេះ ត្រឹមត្រូវតាមទម្រង់ច្បាប់ ប៉ុន្តែបដិសេធចោលដោយខុសនឹងគតិច្បាប់។

សូមបញ្ជាក់ថា គ.ជ.ប បានចេញសេចក្តីសម្រេច បដិសេធការចុះបញ្ជីឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ របស់គណបក្សមហាសាមគ្គីជាតិខ្មែរ និងគណបក្សភ្លើងទៀន ។
ដោយផ្អែកថាៈ គណបក្សទាំង២នេះ មិនបានបំពេញឱ្យគ្រប់លក្ខខណ្ឌ នៃច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។

ក្នុងនោះគណបក្សនយោបាយចំនួន១៨ទៀត ត្រូវបាន គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការលើការចុះបញ្ជីរបស់គណបក្សនយោបាយ សម្រាប់ការជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ៕