ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
Update៖ ស្គាល់អត្តសញ្ញាណជនដៃដល់ ដែល​វាយ​ប្រហារ​ផ្ទះ​ទួរគី នៅក្រុង​ញូវយ៉កហើយ!
Thu,25 May 2023 (Time 04:09 PM)
ដោយ ៖ (ចំនួនអ្នកអាន: 39នាក់)

អាជ្ញាធរកាលពីថ្ងៃពុធ បានកំណត់អត្តសញ្ញាណជនដៃដល់ ដែលបានធ្វើការវាយប្រហារ លើទីស្នាក់ការការទូតទរគី ក្នុងទីក្រុងញូវយ៉ក របស់អាមេរិក។

មន្ត្រីទួរគី បានចែករំលែកព័ត៌មានកំណត់អត្តសញ្ញាណ កាលពីថ្ងៃអង្គារអំពីជនល្មើស ជាមួយនាយកដ្ឋានប៉ូលីសញូវយ៉ក។

ប៉ូលីសបាននិយាយថាៈ ជនសង្ស័យឈ្មោះ Recep Akbıyık ជាពលរដ្ឋទួរគី ដែលបានចាកចេញពី Türkiye កាលពីឆ្នាំមុន នៅតែរត់គេចខ្លួននៅឡើយ។
គាត់ត្រូវបានគេរាយការណ៍ថាគ្មានផ្ទះសម្បែង និងមានបញ្ហាផ្លូវចិត្ត។

គួរជម្រាបថាៈ ផ្ទះទួរគីនៅទីក្រុងញូវយ៉ក ដែលជាអគារឧទ្ទិសដល់បេសកកម្មការទូត និងព្រឹត្តិការណ៍វប្បធម៌ដែលបានបើកនៅឆ្នាំ 2021 នៅទល់មុខអង្គការសហប្រជាជាតិ ត្រូវបានវាយប្រហារកាល ពីព្រឹកថ្ងៃចន្ទសប្ដាហ៍នេះ។

ជនសង្ស័យ Akbıyık បានវាយកម្ទេចបង្អួចអគារនៅម៉ោង 3.14 នាទីព្រឹក ម៉ោងក្នុងស្រុក។
ប៉ុន្តែ គ្មាននរណាម្នាក់រងរបួសទេ ប៉ុន្តែបង្អួចចំនួន ១២និងទ្វារចូលអគារត្រូវបានខូចខាត។

ទោះជាយ៉ាងណា អាជ្ញាធរតួកគីបានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារនេះ ហើយបានជំរុញឱ្យអាជ្ញាធរក្នុងតំបន់ស្វែងរកអ្នកវាយប្រហារ និងផ្តល់ការការពារជាចាំបាច់ ដើម្បីធានាសុវត្ថិភាពនៃបេសកកម្មការទូតរបស់ខ្លួន៕