ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
ថៅកែអាងក្រពើធ្លាក់ចូល អាងក្រពើ របស់ខ្លួន ត្រូវសត្វក្រពើ ហែកស៊ី
Fri,26 May 2023 (Time 12:38 PM)
ដោយ ៖ (ចំនួនអ្នកអាន: 56នាក់)

ខេត្តសៀមរាប៖ថៅកែអាងក្រពើមួយកន្លែងនៅក្រុងសៀមរាប បានធ្លាក់ចូល អាងក្រពើ របស់ខ្លួន ហើយត្រូវសត្វក្រពើ ហែកស៊ី យ៉ាងអាណោចអាធម៌។

ហេតុការណ៍បានកើតឡើង នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រមណជាង៥ ព្រឹកនេះ ក្នុងភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់សៀមរាប ប៉ុស្តិ៍ ជនរងគ្រោះមានឈ្មោះ លួន ណាំ ភេទប្រុសអាយុ៧២ ឆ្នាំមុខរបរ គណៈកម្មាធិការវត្តពោធិ៍បន្ទាយជ័យ បានធ្លាក់ចូលក្នុងអាងក្រពើរបស់ខ្លួន ហើយត្រូវបានសត្វក្រពើខាំហែកស៊ីបណ្ដាលឱ្យស្លាប់តែម្ដង។

បច្ចុប្បន្នសាកសព រៀបចំធ្វើបុណ្យនៅផ្ទះ របស់ជនរងគ្រោះ ស្ថិតក្នុងភូមិពោធិ៍បន្ទាយជ័យសង្កាត់សៀមរាប ក្រុងសៀមរាប។ ពាក់ព័ន្ធករណីនេះសមត្ថកិច្ចនៅពុំទាន់បញ្ជាក់អំពីមូលហេតុនៅឡើយ។

សូមរំលឹកថា នៅខេត្តសៀមរាបកន្លងមក ក៏មានករណីម្ចាស់អាងចិញ្ចឹមក្រពើ ធ្លាក់ចូលអាងក្រពើ ត្រូវសត្វក្រពើហែកស៊ីផងដែរ៕ដោយនាគខៀវ