ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
មន្ត្រីនគរបាលសៀមរាបបញ្ជាក់ មូលហេតុ ដែលថៅកែអាងក្រពើធ្លាក់ចូល អាងក្រពើ របស់ខ្លួន ត្រូវសត្វក្រពើស៊ី ហើយ
Sat,27 May 2023 (Time 07:05 AM)
ដោយ ៖ (ចំនួនអ្នកអាន: 35នាក់)

ថៅកែអាងក្រពើម្នាក់ ឈ្មោះ លួន ណាំ ភេទប្រុសអាយុ៧២ ឆ្នាំមុខរបរ គណៈកម្មាធិការវត្តពោធិ៍បន្ទាយជ័យ បានធ្លាក់ចូលក្នុងអាងក្រពើរបស់ខ្លួន ហើយត្រូវបានសត្វក្រពើខាំហែកស៊ីបណ្ដាលឱ្យស្លាប់តែម្ដង។

នាយប៉ុស្ដិ៍នគរបាលសង្កាត់សៀមរាប បានប្រាប់តាមទូរស័ព្ទថា ករណីនេះ មុនពេលកើតហេតុ ជនរងគ្រោះ បានហាត់ប្រាណ នៅក្នុងផ្ទះ ដោយម៉ាស៊ីន រួចក៏បន្តមកមើលសត្វក្រពើ ដោយយកឈើចាក់សត្វក្រពើដែលពង. ដើម្បីឲ្យក្រពើចេញ និងយកពង. ប៉ុន្តែជាអកុសល ក្រពើខាំឈើ ក៏ធ្លាក់ចូលទៅអាងក្រពើតែម្ដង។ នេះបើតាមការបញ្ជាក់ពីក្រុមគ្រួសារ របស់ជនរងគ្រោះ។

បើតាម លោកដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានប្រាប់អង្គភាព សៀមរាប ប៉ុស្តិ៍ ថាករណីនេះ គ្រួសាររបស់ជនរងគ្រោះ មិនបានឲ្យសមត្ថកិច្ចធ្វើការពិនិត្យវិច័យលើសាកសពនោះទេ។

បច្ចុប្បន្នសាកសព ត្រូវបានរៀបចំធ្វើបុណ្យនៅផ្ទះ របស់ជនរងគ្រោះ ស្ថិតក្នុងភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប។

សូមបញ្ជាក់ថាហេតុការណ៍ បានកើតឡើង នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង៥ និង ៤០នាទី ព្រឹកនេះ ក្នុងភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប។

សូមរំលឹកថា កន្លងមកនៅខេត្តសៀមរាប ក៏មានករណីសត្វក្រពើ បានស៊ីមនុស្សចំនួន៣ករណីទាំងលើកនេះផងដែរ ក្នុងនោះក្មេងម្នាក់៕