ក្នុងសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នៅថ្ងៃអង្គារ នេះសម្ដេចហ៊ុន សែន បានមានប្រសាសន៍សារជាថ្មីទៀតថា កំហុសនយោបាយពីអតីតកាល ធ្វើឱ្យកម្ពុជាជួបវិនាសកម្ម ហើយធនធានមនុស្សត្រូវបានបាត់បង់។ ដូច្នេះគ្មានអ្វីល្អប្រសើរជាងការចូលរួមថែរក្សាសុខសន្តិភាពឱ្យបានគង់វង្សនោះទេ។សម្តេចតេជោបន្តទៀតថា បើគ្មានរដ្ឋប្រហារ ១៨ មីនា ១៩៧០ ហើយទុកឱ្យព្រះបរមរតនកោដ្ឋដឹកនាំប្រទេស កម្ពុជានឹងទទួលលបានការអភិវឌ្ឍន៍ ចម្រើនលូតលាស់ មិនជួបវិនាសកម្មនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជានៅតែប្រកាន់យកគោលនយោបាយ ថវិកា ផ្សារភ្ជាប់នឹងគោលនយោបាយ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនទៅមុខទៀត។សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចជួយសាងសង់អគារស្នាក់នៅសម្រាប់និស្សិតសិក្សានៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាមួយខ្នង និងឲ្យអភិបាលរាជធានីភ្នំពេញរៀបចំចាត់ចែងការសាងសង់ចាក់ផ្លូវបេតុង សម្រាប់ទីធ្លាបរិវេណសាកលវិទ្យាល័យនេះផងដែរ។ ជសម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានសម្រេចផ្តល់ក្របខណ្ឌមន្ត្រីរាជការ ជូនគ្រូ និងបុគ្គលិកបណ្តែត ២៨នាក់ កំពុងបង្រៀន និងបម្រើការងារនៅពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជាផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
បុរស២នាក់ត្រូវជាបងប្អូនថ្លៃនឹងគ្នា បានជួបជុំគ្នាផឹកស៊ីរហូតដល់ស្រវឹងធ្លាក់ភ្នែករៀងខ្លួន ក៏កើតមានជំលោះ ឈានដល់ អំពើហិង្សា ដោយភាគីប្អូនថ្លៃ បានទាញកាំបិតផ្គាក់ កាប់ទៅលើបង ()
វីដែអូ