ថ្ងៃអង្គារ៍ ទី២៩ ខែតុលា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ រតនៈទេវី តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
Update៖ អគ្គស្នងការនគរបាលជាតិ ចេញលិខិត សម្រេចដកលោកមេប៉ុស្តិ៍សំព្រោជ ឱ្យមកជាមន្ត្រីធម្មតា!
Mon,11 September 2023 (Time 04:24 PM)
ដោយ ៖ (ចំនួនអ្នកអាន: 32នាក់)

ភ្នំពេញ)៖ នៅថ្ងៃទី១១.០៩.២០២៣ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្ដីសម្រេច។
ដោយដកលោក ហុង សារ៉ុម នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ឱ្យមកជាមន្ត្រី។
មូលហេតុ៖ ល្មើសវិន័យកងកម្លាំងនគរបាលជាតិ។

វិធានការនេះ ធ្វើឡើងតាមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣។
ដែលសម្តេច ហ៊ុន ម៉ាណែត បានបញ្ជាទៅកាន់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ឲ្យពិនិត្យការតែងតាំងមេប៉ុស្តិ៍ម្នាក់ នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ បន្ទាប់មានព័ត៌មានថា មេប៉ុស្តិ៍រូបនេះ ធ្លាប់ប្រព្រឹត្តបទឧក្រិដ្ឋប្លន់។

លុះដល់ល្ងាចថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០២៣ លទ្ធផលស្រាវជ្រាវឃើញថាៈ លោក ហុង សារ៉ុម នាយប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំសំព្រោជ ធ្លាប់ប្រព្រឹត្តបទៈ ឧក្រិដ្ឋប្លន់ទូមាសក្នុងផ្សារ។

បើតាមលោកឧត្តមសេនីយ៍ទោ ម៉ែន លី វិធានការបន្ទាប់ មេប៉ុស្ដិ៍ត្រូវបណ្ដេញចេញពីក្របខ័ណ្ឌ និងអធិការ ដកមកបម្រើការងារបណ្ដោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្ត។

ប្រភពព័ត៌មានបានឱ្យដឹងថាៈ លោក ហុង សារ៉ុម ធ្លាប់មានប្រវត្តិមិនល្អ ជាប់ពាក់ព័ន្ធ ការប្លន់អ្នកលក់មាសទាំងកណ្ដាលថ្ងៃ នៅក្នុងផ្សារស្ទោង កាលពីថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៥កន្លងទៅ ។
ដោយអស់គ្រឿងអលង្កា សរុបជាង១៥០តម្លឹង ម៉ូតូ១គ្រឿង និងលុយកាក់ មួយចំនួនទៀត។

រហូតដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ កម្លាំងនគរបាលខេត្តកំពង់ធំ បានស្រាវជ្រាវ និងបំបែកករណីប្លន់នោះ។
ដោយចាប់ខ្លួនជនសង្ស័យជាមុខសញ្ញាចោរប្លន់២នាក់ និងដកហូតបានវត្ថុតាង មានកាំភ្លើង និងម៉ូតូសម្រាប់ជាមធ្យោបាយធ្វើសកម្មភាពប្លន់ចំនួន៣គ្រឿង។

ជនសង្ស័យទាំង២នាក់
ទី១៖ឈ្មោះ ហុង សារ៉ុម ភេទប្រុស អាយុ៤០ឆ្នាំ
និងទី២៖ឈ្មោះ មាន រ៉េន ភេទប្រុស អាយុ៤៧ឆ្នាំ អ្នកទាំងពីរ រស់នៅភូមិជុំទី២ ឃុំត្នោតជុំ ស្រុកបារាយណ៍។

ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចដកហូត បានម៉ូតូ៣គ្រឿង ក្នុងនោះមានម៉ូតូ របស់ឈ្មោះ អ៊ិន ស៊ីផាន ភេទស្រី ដែលក្រុមចោរលួចយកទៅក្នុងពេលប្លន់៕