ថ្ងៃអង្គារ៍ ទី២៩ ខែតុលា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ រតនៈទេវី តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
ជម្លោះរវាងសាកលវិទ្យា​ល័យឥន្ទ្រ​វិជ្ជា និងស្ដ្រីអ្នកម៉ៅការធ្វើកញ្ចក់ ពេលនេះតុលាការ កំពុងចាត់វិធានការហើយ!
Mon,11 September 2023 (Time 04:24 PM)
ដោយ ៖ (ចំនួនអ្នកអាន: 36នាក់)

ភ្នំពេញ)៖ បន្ទាប់ពីមានជម្លោះនៅលើបណ្ដាញសង្គម ដោយចោទប្រកាន់គ្នាទៅវិញទៅមក រវាងតំណាងសាកលវិទ្យាល័យឥន្ទ្រវិជ្ជា និងស្ដ្រីអ្នកម៉ៅការធ្វើកញ្ចក់.!។
ឥឡូវស្ថាប័នអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ កំពុងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ដើម្បីរកខុសត្រូវ និងចាត់វិធានការតាមនីតិវិធី។
នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី១០.០៩.២០២៣។

អ្នកនាំពាក្យអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានលើកឡើងយ៉ាងដូច្នេះថាៈ ថ្មីៗនេះមានការបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមជាច្រើន អំពីបញ្ហាពាក់ព័ន្ធនឹងករណីទាមទារការទូទាត់ប្រាក់ថ្លៃកញ្ចក់ ដែលក្រុមហ៊ុន«អឺបឺន ពីជ័រ (URBAN WINDOORS)»បានយកទៅបំពាក់នៅសាកលវិទ្យាល័យ ឥន្ទ្រវិជ្ជា ។

ពាក់ព័ន្ធរឿងនេះ តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានទទួលពាក្យបណ្តឹង រួចហើយ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣កន្លងទៅ ហើយតំណាងអយ្យការ បាននិងកំពុងចាត់ការលើសំណុំរឿងនេះ ដោយយកចិត្តទុកដាក់ និងធ្វើការកោះហៅភាគីដែលពាក់ព័ន្ធទាំងអស់។
ដើម្បីស្តាប់ចម្លើយនៅក្នុងខែកញ្ញា ឆ្នាំ២០២៣ ដើម្បីមានមូលដ្ឋានក្នុងការសម្រេចតាមនីតិវិធីច្បាប់។

-ក្នុងជម្លោះនេះ ភាគីអ្នកឧកញ៉ា លី សាម៉េត តំណាងឱ្យសាកលវិទ្យាល័យឥន្ទ្រវិជ្ជា កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ បានចេញលិខិតបញ្ជាក់ថាៈ សាលាពុំបានជំពាក់ប្រាក់អ្នកស្រី សាទ ដាលីល ជាងម៉ៅការធ្វើកញ្ចក់ ដូចការចោទប្រកាន់នោះឡើយ..!។

រីឯភាគីអ្នកស្រី សាទ ដាលីល ដែលជាអ្នកម៉ៅការធ្វើកញ្ចក់ឱ្យសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ឯនេះវិញ បានឡាយ ហ្វេសប៊ុក និងសម្ដែងការឈឺចាប់ថាៈ ខ្លួនធ្វើកញ្ចក់ឱ្យសាកលវិទ្យាល័យឥន្ទ្រវិជ្ជា មិនបានលុយហើយ ។
ពេលមានប្រតិកម្មរឿងទារលុយ បែរជាគេប្ដឹងលោកស្រីពីបទ«បរិហារកេរ្តិ៍ ញុះញង់អោយមានការរើសអើង និងបទៈ កំហែងយក» ក្នុងបំណងចាប់លោកស្រី ដាក់គុកថែមទៀត តើមានទេយុត្តិធម៌ សម្រាប់ខ្លួន ដែលជាអ្នករកស៊ីតូចតាច..?៕