ខេត្តសៀមរាប៖ក្មេងម្នាក់បានលង់ទឹកស្លាប់ ខណៈឪពុកម្ដាយមិនបាននៅ។ ហេតុការណ៍បានកើតឡើង វេលសម៉ោង៨ និង១០នាទីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចខាងជើងចម្ងាយ៤០ម៉ែត្រ ពីភូមិដំណាក់ដំរី ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។អាជ្ញាធរមូលដ្ឋានបានប្រាប់ថា ជនរងគ្រោះមាបឈ្មោះ ស្រៀត ប៊ុនសិ ភេទប្រុស អាយុ២ឆ្នាំ (ក្នុងបន្ទុកឪពុកម្តាយ) ភូមិដំណាក់ដំរី ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។អាជ្ញាធរបានបញ្ជាក់ថា ករណីនេះមូលហេតុ ឪពុកម្ដាយមិនបាននៅផ្ទះ ហើយជនរងគ្រោះបានដើរទៅតាមឪពុកធំ ទៅមើលចម្ការដូងដែលលិចទឹក ហើយបានចុះលេងទឹកបណ្ដាលអោយលង់ស្លាប់តែម្ដង៕
ព័ត៌មានគួរចាប់អារម្មណ៍
បុរស២នាក់ត្រូវជាបងប្អូនថ្លៃនឹងគ្នា បានជួបជុំគ្នាផឹកស៊ីរហូតដល់ស្រវឹងធ្លាក់ភ្នែករៀងខ្លួន ក៏កើតមានជំលោះ ឈានដល់ អំពើហិង្សា ដោយភាគីប្អូនថ្លៃ បានទាញកាំបិតផ្គាក់ កាប់ទៅលើបង ()
វីដែអូ