ភ្នំពេញ)៖ ជនមួយក្រុមប្រដាប់ដោយដំបងដែក បានស្ទាក់វាយ លោក នី ណាក់ បណ្ដាលឱ្យរបួសធ្ងន់ ត្រូវសង្គ្រោះបន្ទាន់…!។ហេតុការណ៍នេះ បានកើតឡើងនៅក្បែរ(វត្តចំពុះក្អែក)ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១២.០៩.២០២៣។-ភរិយារបស់លោក នី ណាក់ បានលើកឡើងយ៉ាងដូច្នេះថា«នាងខ្ញុំជាភរិយាយរបស់លោក នី ណាក់ ឬ Iman Kh សូមជំរាបជូនសាធារណជនឲ្យបានជ្រាបថា នៅរសៀលថ្ងៃទី 12 ខែកញ្ញាឆ្នាំ 2023 មានជនមិនស្គាល់មុខជិះម៉ូតូប្រដាប់ដោយដំបងដែក ប៉ុនប៉ងធ្វើឃាតស្វាមីនាងខ្ញុំ។ក្នុងខណៈពេលដែលពួកយើងជិះម៉ូតូចេញពីឃ្លាំងជីកំប៉ុសនៅព្រែកថ្មីជិតវត្តចំពុះក្អែក ត្រឡប់ទៅផ្ទះវិញ នៅពេលនេះស្វាមីនាងខ្ញុំកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯកជនមួយឈ្មោះថាណាត្រាបឹងទំពន់ផ្លូវ 371»។គួរម្លឹកថាៈបុគ្គល នី ណាក់ ម្ចាស់ផេក«Iman KH» ធ្លាប់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅតុលាការ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០។ពាក់ព័ន្ធការ បង្ហោះហ្វេសប៊ុកមានលក្ខណៈញុះញង់ និងមាក់ងាយទៅលើរាជរដ្ឋាភិបាល ក្នុងចេតនាបង្កចលាចល ។ដោយប្រៀបធៀប ការចាក់វ៉ាក់សាំងឱ្យសត្វមាន់ ទោះយ៉ាងណា ពេលនោះរូបលោក ក៏ត្រូវបាន ទទួលទោសតាមច្បាប់កំណត់ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
បុរស២នាក់ត្រូវជាបងប្អូនថ្លៃនឹងគ្នា បានជួបជុំគ្នាផឹកស៊ីរហូតដល់ស្រវឹងធ្លាក់ភ្នែករៀងខ្លួន ក៏កើតមានជំលោះ ឈានដល់ អំពើហិង្សា ដោយភាគីប្អូនថ្លៃ បានទាញកាំបិតផ្គាក់ កាប់ទៅលើបង ()
វីដែអូ