ថ្ងៃអាទិត្យ ទី០១ ខែតុលា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
Update៖ ឃុំខ្លួនបុគ្គលដែលបង្កើត Telegram ប្រើរូបលោកស្នងការ ទៅខ្ចីប្រាក់លោក អភិបាលខេត្តកណ្ដាល!
Wed,13 September 2023 (Time 01:18 PM)
ដោយ ៖ (ចំនួនអ្នកអាន: 25នាក់)

កណ្ដាល)៖ ទីបំផុត ជនសង្ស័យម្នាក់ ដែលបង្កើត Account Telegram តាំងរូបលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាល ហើយឆាតទៅខ្ចីលុយលោក គង់ សោភ័ណ្ឌ អភិបាល ខេត្តកណ្តាល ចំនួន៥.០០០$នោះ។
ត្រូវតុលាការខេត្តកណ្ដាល សម្រេចឃុំខ្លួនដាក់ពន្ធនាគារ ជាបណ្ដោះអាសន្នហើយ ពីបទ(ឆបោក)។
-នេះយោងតាម ការបញ្ជាក់ពីលោកឧត្ដមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងខេត្តកណ្ដាល។
ជនត្រូវចោទឈ្មោះ ងន យឿន (ហៅម៉ាប់) ភេទប្រុស អាយុ២៤ឆ្នាំមុនរបរមិនពិតប្រាកដ ត្រូវចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល សម្រេចឃុំខ្លួននៅព្រឹកទី១៣.០៩.២០២៣។

សូមរម្លឹកថាៈ នៅពេលថ្មីៗនេះ មានជនអនាមិក បានប្រើលេខ ០៧៦ ៣៥១ ៨៧០៨ សម្រាប់បង្កើត Account Telegram ។
ដោយតាំងរូបលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាល រួចឆាតទៅសុំខ្ចីលុយលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ចំនួន៥.០០០$ និងស្នើឱ្យលោក គង់ សោភ័ណ្ឌ វេរលុយមកឱ្យខ្លួន តាមរយៈ ABA 003 241 803 ដោយថាៈកុងABAនេះ របស់ម្ដាយក្មេក។

ជនអនាមិកបានឆបោក និងឆាតខ្ចីប្រាក់ពីលោកអភិបាលខេត្តកណ្តាល បែបនេះ..!។
ដោយកុហក់ថាៈ ម្ដាយក្មេករបស់ខ្លួនឈឺ និងមានការខ្វះខាតថវិកា ចំពោះថ្លៃព្យាបាល ទើបសុំខ្ចីប្រាក់ពីលោក គង់ សោភ័ណ្ឌ តែម្ដងទៅ។

ទោះយ៉ាងណា សកម្មភាពនៃការឆបោកនេះត្រូវបានបែកធ្លាយ រហូតមានការដេញដោលសួររកខុសត្រូវ។ ហើយលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាល បានចេញបដិសេធភ្លាមៗផងដែរ..!។

លុះដល់ព្រឹកទី១១ ខែកញ្ញា ឆ្នាំ២០២៣ ទើបសមត្ថកិច្ចឃាត់ខ្លួនជនត្រូវចោទឈ្មោះ ងន យឿន (ហៅម៉ាប់)បាន នៅចំណុចភូមិដំណាក់ធំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួចកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕