ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ រតនៈទេវី តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
ចាប់ឃាត់ខ្លួន លោកហុក ប៊ុនរ៉េត ដែលតាំងខ្លួនជាជំនួយការ សម្តេចធិបតី ហ៊ុន ម៉ាណែត
Fri,15 September 2023 (Time 03:45 PM)
ដោយ ៖ (ចំនួនអ្នកអាន: 45នាក់)

ភ្នំពេញ៖កម្លាំងនគបាល នាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការស្រាវជ្រាវ និងចាប់ខ្លួនឈ្មោះ ហុក ប៊ុនរ៉េត ដែលបានតាំងខ្លួនជាជំនួយការ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ជនសង្ស័យត្រូវបានចាប់ខ្លួននៅរាជធានីភ្នំពេញ នៅថ្ងៃសុក្រនេះ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣។

ប្រភពបានឲ្យដឹងថាក្រោយពីចាប់ខ្លួន លោក ហុក ប៊ុនរ៉េត បានសារភាព និងទទួលស្គាល់ថា ខ្លួនពិតជាបានក្លែងឯកសារព្រះរាជក្រឹត្យចំនួន០២៖ ដោយទី១-ព្រះរាជក្រឹត្យតែងតាំងខ្លួនគេ ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានមនុស្ស របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី០១/០៩/២៣, ទី២-ព្រះរាជក្រឹត្យតែងតាំងខ្លួនគេ ជាជំនួយការ សម្ដេចធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី០៤/០៩/២៣ និងក្លែងនាមប័ណ្ណ ជាទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង មានឋានៈស្មើ អនុរដ្ឋលេខាធិការ។
ការក្លែងឯកសារខាងលើ ខ្លួនគេបានផលិតដោយប្រើកុំព្យូទ័រផ្ទាល់ខ្លួន តាមកម្មវិធី Microsoft Word និង Adobe Photoshop ធ្វើនៅទីតាំងផ្ទះលេខ១៥៥ ផ្លូវ៧A សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

សូមជម្រាបថាខុទ្ទកាល័យ សម្តេចមធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែកញ្ញានេះ បានចេញសេចក្តីជូនដំណឹងដល់ថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានមេត្តាជ្រាបថា៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានជនខិលខូច បានដើរទាក់ទងតាមទីកន្លែងមួយចំនួនដោយអះអាងថា ខ្លួនជាជំនួយការរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងតាំងខ្លួនជាមន្រ្តីក្នុងក្រសួង និងស្ថាប័ននានា ដោយប្រើឥទ្ធិពលនៃការក្លែងបន្លំ យកឋានៈ តួនាទីរបស់ខ្លួន ដើម្បីសុំឱ្យអាជ្ញាធរ ដែលនៅតាមកន្លែងទាំងនោះសហការ ក្នុងគោលបំណងកេងប្រវ័ញ្ចទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន៕