ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ រតនៈទេវី តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
រដ្ឋបាលស្រុកជីក្រែងចុះ ជួយគ្រួសារ ក្រីក្រមានជម្ងឺវិបល្លាសផ្លូវចិត្ត ជាស្ត្រីមេម៉ាយ!
Mon,18 September 2023 (Time 03:37 PM)
ដោយ ៖ (ចំនួនអ្នកអាន: 57នាក់)

ខេត្តសៀមរាប ៖ អាជ្ញាធរស្រុកជីក្រែងបាននាំយកគ្រឿងឧបភោគបរិភោគរបស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកជីក្រែង មានអង្ករ៣០គីឡូក្រាម មីម៉ាម៉ា១កេស ទឹកសុីអុីវ១យួរ ទឹកត្រី១យួរ ត្រីខ១យួរ មុង១ ភួយ១ ក្រម៉ា១ សារ៉ុង១ ខ្នើយ១  ថវិកាចំនួន ១០ម៉ឺនរៀល។


អាជ្ញាធរឃុំសង្វើយ បានអោយ ដឹងថានៅរសៀល ថ្ងៃ ទី១៨ ខែ កញ្ញា ឆ្នាំ២០២៣ នេះស្ត្រីមេម៉ាយរូបគាត់បានធ្វើចំណាកស្រុកមកពីភូមិតាជំនៀង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប មានស្វាមីឈ្មោះ ថៃ បានមករស់នៅក្នុងភូមិព្រៃប្រស់ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។


តាមប្ដីមកដាក់ទ្រូព្រៀង ក្រោយមកមនុស្សនោះមានជម្ងឺវិបល្លាសផ្លូវចិត្តហើយប្ដីក៏បានបោះបង់ចោល នៅសល់តែប្រពន្ធរស់នៅទីនេះរហូតមកដល់បច្ចុប្បន្នបន្ទាប់មកអាជ្ញាធរភូមិឃុំបានជួយកសាងផ្ទះមួយខ្នងដែលមានទំហំ ៣ម *៤ម ក្រោយមកបុគ្គលខាងលើនេះក៏បានវ៉ៃបំផ្លាញផ្ទះហែកស័ង្កសីយកទៅធ្វើខ្ទមនៅខ្លួនឯងផ្សេងមិនត្រឹមតែប៉ុណ្ណឹងអាជ្ញាធរភូមិឃុំបានយកចិត្តទុកដាក់ផ្ដល់នូវប័ណ្ណក្រីក្រជូន គាត់ក៏បានហែកប័ណ្ណក្រីក្រចោលទៅទៀត!

លោកបូមេងទ្រីអភិបាល ស្រុក ជីក្រែង បានបន្ត ថាកន្លងមកនេះមានសប្បុរសជនជួយឧបត្ថម្ភគ្រឿងឧបភោគបរិភោគជាបន្តបន្ទាប់ បញ្ជាក់ថាអាជ្ញាធរភូមិឃុំបានយកចិត្តទុកដាក់ជាប្រចាំទាំងសម្លៀកបំពាក់ ស្បៀងអាហារ ជាប្រចាំផងដែរ៕