ថ្ងៃអាទិត្យ ទី០១ ខែតុលា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
បណ្ឌិត គឹម សន្តិភាព អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង នៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ!
Mon,18 September 2023 (Time 03:39 PM)
ដោយ ៖ (ចំនួនអ្នកអាន: 15នាក់)

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នាសាលប្រជុំក្រសួងយុត្តិធម៌ លោកបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ទទួលបន្ទុកអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ ។
បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងនៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ ជាលើកដំបូង បន្ទាប់ពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចេញសេចក្តីសម្រេច ស្តីពីការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ អនុរដ្ឋលេខាធិការទទួលបន្ទុក ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ លោក លោកស្រី ជាប្រធាន អនុប្រធាននាយកដ្ឋាន លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីទាំងអស់នៅក្រោមឱវាទអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ នៃក្រសួងយុត្តិធម៌ ។

ជាកិច្ចចាប់ផ្តើមនៃអង្គប្រជុំ លោកបណ្ឌិត គឹម សន្តិភាព បានមានមតិស្វាគមន៍អង្គប្រជុំ និងបានប្រកាសនូវសេចក្តីសម្រេចរបស់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ស្តីពីការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ពាក់ព័ន្ធនឹងអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងបានស្នើសុំដល់ថ្នាក់ដឹកនាំ សូមអនុវត្តនូវតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់ជានិច្ច។

ជាមួយគ្នានេះលោកបណ្ឌិត បានមានប្រសាសន៍សង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំ ក៏ដូចជា មន្ត្រីនៅក្រោមឱវាទនៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ ត្រូវអនុវត្តតួនាទីនិងភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនប្រកបដោយស្មារតីបុរេសកម្មជានិច្ច ។
ដើម្បីបំពេញការងារទទួលបានលទ្ធផលល្អ ដោយត្រូវប្រកាន់ភ្ជាប់នូវអភិក្រមការងារ លឿន រហ័ស និងត្រឹមត្រូវ៕