ថ្ងៃអាទិត្យ ទី០១ ខែតុលា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
ភ្ញាក់ផ្អើល ប្អូនស្រីលោក គីម ជុងអ៊ុន ប្រើកាបូប តម្លៃ៧.០០០ដុល្លារ!
Mon,18 September 2023 (Time 03:39 PM)
ដោយ ៖ (ចំនួនអ្នកអាន: 16នាក់)

អ្នកនាង គីម យ៉ូជុង (Kim Yo Jong) ដែលជាប្អូនស្រីបង្កើត របស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ។
ត្រូវបានគេប្រទះឃើញ កាន់កាបូបយួរដៃមួយមានតម្លៃ ៧,០០០ដុល្លារ ជាផលិតក្រុមហ៊ុនបារាំង Dior អំឡុងអមដំណើរបងប្រុស ធ្វើទស្សនកិច្ចនៅរុស្ស៊ី កាលពីសប្ដាហ៍មុន។

បើតាមរូបថតមួយសន្លឹក ចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយ រដ្ឋកូរ៉េខាងជើង KCNA កាបូបយួរដៃពណ៌ខ្មៅរបស់អ្នកនាង គីម គឺស្រដៀងគ្នាទៅនឹង កាបូបយួរដៃម៉ាក Lady Dior ដែលបច្ចុប្បន្នត្រូវបានដាក់លក់នៅលើគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន Dior។
រូបថតនេះដដែលត្រូវបានថត នៅពេលអ្នកនាង គីម អមដំណើរលោក គីម ជុងអ៊ុន ធ្វើទស្សនកិច្ចទៅកាន់រោងចក្រផលិតយន្ដហោះចម្បាំងរុស្ស៊ី ក្នុងទីក្រុងមួយស្ថិតនៅ តំបន់ចុងបូព៌ាបំផុតនៃប្រទេសរុស្ស៊ី។

គួរបញ្ជាក់ថាៈ នេះមិនមែនជាលើកទីមួយឡើយ ដែលសមាជិកគ្រួសារលោក គីម ជុងអ៊ុន ត្រូវបានគេប្រទះឃើញប្រើប្រាស់ផលិតផលម៉ាកល្បីៗ របស់លោកខាងលិច។
តួយ៉ាង អំឡុងការធ្វើតេស្ដបាញ់មីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM វ៉ាងសុង-១៧ (Hwasong-17) កាលពីខែមីនាកន្លងទៅ កូនស្រីបង្កើតរបស់លោក គីម ជុងអ៊ុន ឈ្មោះ គីម ជូអេ ត្រូវបានគេប្រទះឃើញស្លៀកអាវធំខាងក្រៅពណ៌ខ្មៅមួយមានតម្លៃ ១,៩០០ដុល្លារ និងត្រូវបានគេជឿថាជាម៉ាកពីក្រុមហ៊ុន Dior។

យ៉ាងណាមិញ ចំណែក លោក គីម ជុងអ៊ុនផ្ទាល់ត្រូវបានគេឃើញពាក់នាឡិកាដៃក្រុមហ៊ុនស្វីស IWC ថ្លៃដល់ទៅ ១៣,៤០០ដុល្លារផងដែរ ក្នុងពេលដែលលោក ចូលរួមទស្សនាការធ្វើព្យុហយាត្រាយោធាមួយ ដើម្បីអបអរសាទរខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សពលករ កាលពីឆ្នាំ២០២០៕