ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងលោក ពុធ សុសល់ តាមរយះលេខ Tel: 071 240 40 50 / 087 740 792 / 085 464 494
មនុស្សជាង៣០ម៉ឺននាក់ នាំគ្នា រីករាយបុណ្យឆ្លងឆ្នាំសកលនៅខេត្តសៀមរាប
Mon,01 January 2024 (Time 08:12 PM)
ដោយ ៖ (ចំនួនអ្នកអាន: 176នាក់)

ខេត្តសៀមរាប៖មនុស្សប្រមាណជាង 30 ម៉ឺននាក់ បាននាំគ្នារីករាយឆ្លងឆ្នាំបុណ្យសាកលនៅខេត្តសៀមរាប។

អាជ្ញាធរធរខេត្តសៀមរាបបានអះអាងថា នៅរាត្រីឆ្លងឆ្នាំថ្មី ឆ្នាំសកល ២០២៤នេះ ខេត្តសៀមរាប មានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋខេត្តសៀមរាប ដើរកម្សាន្តក្នុងខេត្តសៀមរាប មានចំនួនប្រមាណ ៣០៤ ០៦៤នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ ២៩៥ ០០០ នាក់ និងភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៩ ០៦៤ នាក់។

អាជ្ញាធរបានបន្តថា ក្រោមការសម្របសម្រួលរបស់គណៈបញ្ជាការឯកភាពរដ្ឋបាល ដឹកនាំ និងបញ្ជាផ្ទាល់ពីឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបានធ្វេីឱ្យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការរៀបចំចរាចរណ៍សម្រាប់កម្មវិធីឆ្លងឆ្នាំសកលបានប្រព្រឹត្ត ទៅដោយរលូន និងពុំមានបាតុភាពអ្វីកេីតឡេីងគួរឱ្យកក់សម្គាល់។ ជាមួយគ្នានេះ រដ្ឋបាលខេត្តបានរៀបចំតុបតែងលម្អសម្រាប់ ឆ្លងឆ្នាំសកល២០២៣-២០២៤ និង បង្កភាពសប្បាយជូនដល់ភ្ញៀវជាតិ អន្តរជាតិ បានទស្សនាកម្សាន្តផងដែរ។

ទន្ទឹមនឹងនេះ សូមបងប្អូនបោះឆ្នោតគាំទ្រ “ទីក្រុងសៀមរាបដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ ២០២៣” ចាប់ពីម៉ោង ៥ល្ងាច ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ (ត្រឹមម៉ោង ៥ល្ងាច) តាមរយៈគេហទំព័រ៖ https://bestcountdowncity.cambodiacleancity.com/ ឬScan QR code